ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណៈ​នេះ​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​លោក​កើន​ដល់​ជាង​២៥៦​លាន​៣២​ម៉ឺន​នាក់​ហើយ​

​ពិភពលោក ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ២៥៦, ៣២៥,៧៩៩​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៥,១៤៦,៦៧៩​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៣១,៥៣២,២៥៩​នាក់​។​

​តាម​ទិន្នន័យ​ពី​គេហទំព័រ​ខាងលើ​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។ ក្នុងនោះ​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ មាន​អ្នក​ឆ្លង​ចំនួន ៤៨, ៣៩៨,៤៥៥​នាក់ ស្លាប់​ចំនួន ៧៨៩,១៥៥​នាក់ និង​ជាសះស្បើយ​ចំនួន ៣៨,៣៣០,០៧៣​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង ៣៤, ៤៨៥,៥១៧ នាក់ ស្លាប់​ចំនួន ៤៦៤,៧១៥​នាក់ និង​ជាសះស្បើយ ៣៣,៨៨៥, ១៣២​នាក់ និង​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ២១, ៩៨៩,៩៦២​នាក់ ស្លាប់ ៦១២,១៧៧​នាក់ និង​ជាសះស្បើយ ២១,២០៦,៩៩៧​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា