ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្នាំ​គ្រាប់​ព្យាបាល​កូ​វីដរ​បស់ រុស្សី​អាចនឹងទទួល​បានការ​អនុម័ត​ឲ្យ​ប្រើ​ត្រឹម​ដំណាច់ឆ្នាំ ២០២២ ខាងមុខនេះ​

ម៉ូស្គូ​៖ លោក Denis Logunov អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ Gamaleya បាន​ឲ្យ​ដឹង កាលពី​ថ្ងៃអាទិត្យ​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ Gamaleya របស់​រុស្ស៊ី បាន​បង្កើត​សមាសធាតុ​គីមី ដើម្បី​បង្កើត​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ហើយ​រំពឹងថា​នឹង​ទទួលបាន​ការអនុម័ត​នៅ​ចុង​ឆ្នាំក្រោយ បន្ទាប់ពី​ការសាកល្បង​ព្យាបាល​ទទួលបាន​ជោគជ័យ​។​

លោក Logunov ( ភ្នំពេញ​ថ្មី​.) បាន​និយាយ នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថា ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ប្រភេទ monoclonal ដែល​ប្រើ​ក្នុងការ​ព្យាបាល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump គឺ​ជិត​រួចរាល់​ហើយ នឹង​ត្រូវបាន​រំពឹងថា​អាច​ចុះបញ្ជី​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល ៣ ទៅ ៥ ខែ​ខាងមុខនេះ​។​

លោក បន្តថា ការសាកល្បង​ព្យាបាល​បាន​បង្ហាញថា វា​មាន​ប្រសិទ្ធភាព​ដល់​ទៅ ១០០ ភាគរយ​ឯណោះ ក្នុងការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ក​ដែល​ការសាកល្បង​លើស​ត្វ ហើយ​ឥឡូវនេះ​កំពុង​ឈានដល់​ដំណាក់កាល​សាកល្បង​ព្យាបាល​លើ​មនុស្ស​វិញ​ម្ដង​។​

គួរ​បញ្ជាក់ថា រូបមន្ត​នៃ​ថ្នាំ​នេះ​ត្រូវបាន​យក​គំរូ​តាម​ថ្នាំ​ដែល​យកទៅ​ព្យាបាល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​លោក​បាន​ឆ្លង​ជំងឺ​នេះ នាពេល​កន្លងទៅ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា