ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខ្សែការពារ​ឆ្នើម Chelsea រូបនេះ​ទំនងជា​អវត្តមាន​ដល់​ចប់​រដូវ​កាល​

​កីឡា ៖ ខ្សែការពារ​ឆ្នើម​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Ben Chilwell ទំនងជា​ត្រូវ​អវត្តមាន​រហូតដល់​ចប់​រដូវ​កាល បន្ទាប់ពី​បានទទួល​រង​​របួស​ជង្គង់​ធ្ងន់ធ្ងរ​ពេល​ប៉ះ Juventus កាលពី​យប់​ថ្ងៃ​អង្គារ​។​

​ខ្សែការពារ​វ័យ​២៤​ឆ្នាំ​រូបនេះ​ត្រូវបាន​ប្ដូរ​ចេញ​នៅ​តង់​ទី​ពី កំលុងពេល Chelsea ប្រកួត​យកឈ្នះ Juventus ៤-០ នៅ​កីឡដ្ឋាន Stamford Bridge ក្នុង​ក្របខណ្ឌ Champions League​។​

​មុនពេល​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នៅ​ថ្ងៃ​ពុធ សារប័ត៌មាន The Sun អះអាងថា Chelsea សង្ស័យថា​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​អាច​រងរបួស ACL ។​ប្រសិនបើ​វា​ជា​ករណី​នោះ​ពិតមែន មានន័យថា Chilwell អាច​នឹងត្រូវ​នៅក្រៅ​ទីលាន​ដល់​ចប់​រដូវ​កាល​។​

​គួរ​បញ្ជាក់ថា Chilwell ទើបបាន​បង្ហាញខ្លួន​១០​ដង​ប៉ុណ្ណោះ ទាំង​ក្នុង​ក្របខណ្ឌ Premier League និង Champions League រដូវ​កាល​នេះ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130