ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

NASA ចាប់ផ្តើម​សាកល្បង​បេសកកម្ម​ការពារ​ផែនដី​ប្រឆាំងនឹង​អាចម៍ផ្កាយ​

វ៉ាស៊ីនតោន​៖ អង្គការ​ណា​សា (NASA) កាលពី​ថ្ងៃ​ពុធ បាន​បាញ់​បង្ហោះ​យានអវកាស ដើម្បី​សាកល្បង​បច្ចេកវិជ្ជា​ផ្លាស់ប្តូរ​ដំណើរ​នៃ​អាចម៍ផ្កាយ ដោយ​ធ្វើ​ការបុក​ចូលទៅក្នុង​លំហ​របស់​វា ដែល​នេះ​ជា​បេសកកម្ម​ដ៏​ពេញលេញ​ដំបូង​គេ​របស់​ពិភពលោក ក្នុងការ​រៀបចំ​ឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ការការពារ​ផែនដី​ប្រឆាំងនឹង​វត្ថុ​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​លំហ​។​

យានអវកាស​ប្រភេទ Double Asteroid Redirection Test នេះ​កំពុងធ្វើដំណើរ​មួយ​ផ្លូវ​ទៅកាន់​ប្រព័ន្ធ​អាចម៍ផ្កាយ Didymos ក្នុង​គោលបំណង ដើម្បី​បុក​ចូលទៅក្នុង​ព្រះ​ច័ន្ទ Dimorphos ដែលមាន​អង្កត់ផ្ចិត​ប្រហែល ១៦០ ម៉ែត្រ បេសកកម្ម​នេះ​បានចាប់ផ្ដើម​នៅ​ចន្លោះ​ថ្ងៃទី ២៦ ខែ កញ្ញា រហូតដល់​ថ្ងៃទី ១ ខែ តុលា ឆ្នាំ​ក្រោយនេះ​។​

យានអវកាស​ដែល​ត្រូវបាន​សាងសង់ និង​គ្រប់គ្រង​ដោយ​សាកលវិទ្យាល័យ Johns Hopkins បាន​ហោះ​ចេញពី​មូលដ្ឋានទ័ព​អវកាស Vandenberg (.​ភ្នំពេញ​ថ្មី​.) ក្នុង​រដ្ឋ កាលីហ្វ័រ​ញ៉ា កាលពី​យប់​ថ្ងៃ អង្គារ (​ម៉ោង​ក្នុងស្រុក​) ដោយបាន​ហោះ​ឡើងលើ​រ៉ុក្កែត Falcon 9 ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន US Space Exploration Technologies Corp. ឬ SpaceX ។

គួរ​បញ្ជាក់ថា រដ្ឋបាល​អាកាសចរណ៍ និង​អវកាស​ជាតិ​របស់​សហរដ្ឋអាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ដោយ​បន្ថែមថា គោលដៅ​ក្នុងការ​សាកល្បង​បាញ់​យានអវកាស​នេះ គឺ​ដើម្បី ផ្លាស់ប្តូរ​ចលនា​របស់​អាចម៍ផ្កាយ​តាមរបៀប​ដែល​អាច​វាស់វែង​បាន​យ៉ាង​ត្រឹមត្រូវ​ដោយ​ប្រើ តេ​ឡេ​ស្កុប​ពី​ដី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130