ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ រកឃើញ​ករណី​ស្លា​.​ប់​លើ​បុរស​ម្នាក់ ក្រោយ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​អាមេរិក​

បាងកក​៖ បុរស​ជនជាតិ​ថៃ​ម្នាក់ អាយុ ២៦ ឆ្នាំ បាន​ស្លាប់​ក្នុងផ្ទះ​របស់ខ្លួន នៅក្នុង​ស្រុក Muang កាលពី​ថ្ងៃ អង្គារ បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ Moderna របស់​ក្រុមហ៊ុន​អាមេរិក​។​

មន្ត្រី​ប៉ូលីស បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ Sithipol Bovornkittipaisal (.​ភ្នំពេញ​ថ្មី​.) អាយុ ២៦ ឆ្នាំ ដេកស្លាប់​នៅ​ក្នុងផ្ទះ​របស់ខ្លួន ដោយ​គ្មាន​របួសស្នាម អ្វី​ទាំងអស់​។​

ទន្ទឹម​នោះ ម្តាយ​របស់​ជនរងគ្រោះ បាន​និយាយថា កូនប្រុស​របស់គាត់​បា​ន​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ប្រភេទ Sinovac ដូ​ស​ទី ១ កាលពី​ដើមខែ កញ្ញា បន្ទាប់មក​ទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ Moderna ដូ​ស​ទី ២ នៅ​មន្ទីរពេទ្យ Synphaet Theparak កាលពី​ថ្ងៃ អង្គារ ហើយ​បាន​ត្រឡប់មកផ្ទះ​វិញ ដោយ​មិនមាន​អាកា​រៈ​អ្វី​ប្លែក​នោះទេ​។​

លោកស្រី បន្តថា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​គេ​ចាប់ផ្ដើម​ចុក​ទ្រូង​ខ្លាំង និង​ពិបាក​រក​ដង្ហើម ហើយ​ភ្លាមៗ នោះ​លោកស្រី បាន​តេ​ទៅ​ឡានពេទ្យ ដើម្បី​សង្គ្រោះ​គេ នៅពេល​ពេទ្យ​មកដល់​បាន​ប្រើ​ឧបករណ៍​ឆក់​បេះដូង ប៉ុន្តែ​នៅតែ​មិនអាច​សង្គ្រោះ​គេ​បាន​ដដែល​។​

គួរ​បញ្ជាក់ថា សាកសព​ត្រូវបាន​យកទៅ​ធ្វើ​កោសល្យវិច័យ គឺ​រកឃើញថា ពិតជា​ស្លាប់ ដោយសារ​វ៉ាក់សាំង​ពិតមែន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា