ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មិនធម្មតា​! ឡាវ​កោះហៅ​ខ្សែប្រយុទ្ធ​លេង​នៅ​លី​គ​បារាំង​ត្រៀម​ពាន AFF Suzuki Cup

កីឡា ៖ ខ្សែប្រយុទ្ធ Billy Ketkeophomphone វ័យ​៣១​ឆ្នាំ​នឹងចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ ២០២២ ។​

​កីឡាករ Billy កើត​នៅ​សង្កាត់ Champigny-sur-Marne នៃ​ប្រទេស​បារាំង ប៉ុន្តែ​មាន​ឪពុកម្តាយ​ជា​ជនជាតិ​ឡាវ​។​

​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ កីឡាករ Ketkeophomphone បាន​ចុះហត្ថលេខា​លេង​ឲ្យ​ក្លិប Angers SCO​។ រូបគេ​គឺជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​លេង​ក្នុង​លី​គ​កំពូល​បារាំង Ligue1 ។​ប៉ុន្តែ​នៅក្នុង​រដូវ​កាល ២០២១ គាត់​បាន​លេង​ឱ្យ USL Dunkerque នៅ Ligue 2 របស់​ប្រទេស​បារាំង​។​

​សូមជម្រាបថា សម្រាប់​ព្រឹត្តិការណ៍​ខាងលើ ក្រុម​ជម្រើសជាតិ​ឡាវ ស្ថិតនៅ​ពូ​ល B ដោយ​រួមមាន កម្ពុជា វៀតណាម ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា