ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

EDC ជូនដំណឹង​ពី​ការរអាក់រអួល​ចរន្ត នៅថ្ងៃនេះ​ដល់​ថ្ងែ​ទី​២៨ ខែវិច្ឆិកា ដើម្បី​រុះរើ​គន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើង​បរិក្ខារ ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា (EDC) បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការអនុវត្ត​ការងារ ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​នានា និង​រុះរើ​គន្លង ខ្សែបណ្តាញ​អគ្គិសនី របស់​អគ្គិសនី​កម្ពុជា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​តំបន់​មួយចំនួន ទៅតាម​ពេលវេលា និង​ទីកន្លែង​ដូច​សេចក្តីជូនដំណឹង លម្អិត​ខាងក្រោម ។​

​អគ្គិសនី​កម្ពុជា បានអោយដឹងថា បើទោះបីជា​មានការ​ខិតខំ​ថែរក្សា មិន​ឲ្យ​មានការ​ប៉ះពាល់ ដល់​ការផ្គត់ផ្គង់​អគ្គិសនី ធំដុំ​យ៉ាងណាក៏ដោយ​ក្តី ប៉ុន្តែ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅ​តំបន់​ខាងលើ អាច​នឹងមាន​ការរអាក់រអួល​ខ្លះៗ ជៀស​មិន​ផុត ដែល​យើងខ្ញុំ​ស្នើសុំ​អភ័យទោស ទុកជាមុន​៕

​សូម​អាន​សេចក្តីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា ដូចខាងក្រោម​៖

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130