ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តស្ទឹងត្រែង ៖ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម ដែល ឈ្មួញ​នាំ​ចេញពី​ឡាវ​ចូលមក​កម្ពុជា​តាម​ទន្លេ​

​ខេត្តស្ទឹងត្រែង ៖ ​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ​ខេត្តស្ទឹងត្រែង​ដោយ​រឹបអូស​គ្រឿងញៀន​ជិត​២០០​គីឡូក្រាម ខណដែល​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​នោះ​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​លួច​ដឹក​តាម​ទន្លេមេគង្គ​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​។

កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន​ដ៏​ច្រើន​នោះ​នៅ​ចំណុច​កោះ​ល្ង ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។​យ៉ាងណាក៏ដោយ​ជនល្មើស​ជួញដូរ​គ្រឿងញៀន មិន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​នោះទេ ខណដែល​ពួកគេ​បានគេច​ខ្លួន​បាត់ស្រមោល​។​

ប្រភពពី​សមត្ថ​កិច្ចកា​រពារ​ព្រំដែន​បានឱ្យដឹងថា នា​នៅ​វេលាយប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ខណដែល​កម្លាំង​នគរបាល​ការពារ​ព្រំដែន​កំពុង​ចុះ​ល្បាត​តាម​ដង​ទន្លេ ក៏​ប្រទះឃើញ​កាណូត​មួយគ្រឿង​បើក​ពី​កោះ​ស្តាំ ស្រុក​មឿង​ខូង ប្រទេស​ឡាវ ឆ្លងកាត់​ចូលមក​ទឹកដី​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ នៅលើ​កាណូត​នោះ​ឃើញ​មាន​ផ្ទុកទំនិញ​នៅក្នុង​បាវ​ជាច្រើន ដែល​ធ្វើ​ឲ្យ​មានការ​ស​ង្ស​យ័​។​

ភ្លាមៗ​នោះ កម្លាំង​នគរបាល​ក៏បាន​បើកកាណូត​ដេញតាម​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​។ លុះ​ដេញតាម​រហូតដល់​ចំណុច​កោះ​ល្ង ភូមិសាស្ត្រ​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ជនល្មើស​បាន​បើកកាណូត​បុក​ច្រាំង ហើយ​នាំគ្នា​រត់គេចខ្លួន​បាត់អស់​។ កម្លាំង​នគរបាល​ក៏បាន​ឆែកឆេរ​ទំនិញ​នៅក្នុង​កា​រ៉ុង​នោះ ក៏​ស្រាប់​ឃើញ​សុទ្ធតែជា​គ្រឿងញៀន​ទាំងអស់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130