ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​-​ថៃ​ជួបប្រជុំ​ពង្រឹង​សម្ព័ន្ធមេត្រីភាព​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​កម្ពុជា​-​ថៃ​គ្រោង​នេះ​នឹង​ជួបប្រជុំ​និង​ពិភាក្សាគ្នា​នៅ​អំឡុង​ម៉ោង​១​ទៅ​២​រសៀល​ថ្ងៃទី​២៥ ខែ​វិច្ចិកា ឆ្នាំ​២០២១​នេះ នៅ​តំបន់​ស្ពាន​មិត្តភាព​កម្ពុជា ថៃ​នៃ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​-​ខ្លង​លឹក​ខេ​ត​ក្នុង​ស្រះកែវ ។​អាជ្ញាធរ​ដែលជា​ប្រតិភូ​ភាគី​ទាំង​២​រួមមាន មន្ត្រី​ថ្នាក់ដឹកនាំ​៣​ខេត្ត ខណ​សម​ភាគី​កម្ពុ​ជាមាន​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​សម​ភាគី​ថៃ​មាន​លោក ព្រី​ន​យ៉ា ពោធិ៍សាត់ អភិបាលខេត្ត ស្រះកែវ នឹងចូលរួម​កិច្ចពិភាក្សា​នោះ​។​

​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់​ឲ្យ​ដឹងថា ពិត​ជាមាន​គម្រោង​ជួបប្រជុំ​ពង្រឹង​សម្ព័ន្ធមេត្រីភាព​៣​ខេត្តបន្ទាយមានជ័យ បាត់ដំបង​(​កម្ពុជា ) និង​ខេត្ត​ស្រះកែវ (​ថៃ​) នោះ​មែន ។​លោក​ថា ខណ​នេះ​លោក​ផ្ទាល់​និង​លោក​អភិបាលខេត្ត​បាត់ដំបង និង​ប្រតិភូ​បាន​នឹង​កំពុង​ស្ថិតនៅ​មាត់ច្រក​ព្រំដែន​អន្តរជាតិ​រួចហើយ ដើម្បី​បើក​កិច្ចប្រជុំ​នា​រសៀល​នេះ ។​

សូម​រំលឹកថា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​១០​នាទី ក៏មាន​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្ដីពី​ការបន្ធូរបន្ថយ​ច្បាប់ នៃ​ការគ្រប់គ្រង​ស្ថានការណ៍​ក្នុង​គ្រាអាសន្ន ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​រវាង ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ស្រះកែវ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី​-​ខៅ​ឌិន ស្ថិតក្នុង​ភូមិ​គីឡូ ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ព្រះរាជាណាចក្រ​កម្ពុជា ឈម​នឹង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ រួច​ម្តង​ផងដែរ​។​

កាលណោះ មានការ​អញ្ជើញ​ដឹកនាំ​ប្រតិភូ និង​ចូលរួម​ជា​កិត្តិយស​ក្នុង​កិច្ចប្រជុំ​មាន ភាគី​កម្ពុជា លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​, លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​មានការ​ចូលរួម​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន​កម្ពុជា​-​ថៃ និង​លោក​អភិបាលរង​ខេត្ត​, អភិបាល​-​អភិបាលរងក្រុង​-​ស្រុក ជាប់​ព្រំដែន ព្រមទាំង​លោក​ឧត្ដមសេនីយ៍ វរសេនីយ៍ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ។​

ចំណែក​ភាគី​ថៃ មាន​លោក​គៀត​តិ​ស័​ក្កិ ចាន់​ត្រា អភិបាលខេត្ត​ស្រះកែវ ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​មុខការ​ចំណុះ​ខេត្ត ជាច្រើនរូប​ទៀត​។​

ឆ្លងតាម​កិច្ចពិភាក្សា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ​ដូចតទៅ ៖ ១-​ឯកភាព​ឲ្យ​ពលករ​កម្ពុជា​ចូលទៅ​ធ្វើ​ការងារ លើ​វិស័យ​កសិកម្ម ក្នុង​ព្រះរាជាណាចក្រ​ថៃ​បាន ប៉ុន្តែ​ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ (​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​), ២- ចំពោះ​អាជីវករ​កម្ពុជា​ចូលទៅ​ប្រកប​អាជីវកម្ម ក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អរញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដូចគ្នា​,៣-​ដោយឡែក​ការស្នើរ​សុំ​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​បណ្ដោះអាសន្ន ជា​ច្រក​ដឹកទំនិញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លិ​ក ខាង​ភាគី​ថៃ​និង​យក​សំណើរ​នេះ ដាក់ជូន​គណៈកម្មាធិកា​រ​ខេត្ត ដើម្បី​ពិនិត្យ​ពិភាក្សា​លំអិត បន្ទាប់ពី​បានទទួល​លទ្ធផល ទើប​ផ្ដល់ព័ត៌មាន​ជូន​វិញ​ជា​ក្រោយ ។​

ភាគី​ទាំងពីរ​ក៏បាន​សំណូមពរ ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ រវាង​ប្រទេស​ទាំងពីរ បង្កើន​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការរួម​គ្នា ឲ្យ​កាន់តែ​ល្អប្រសើរ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ និង​រក្សា​ស្ថានភាព​ដើម នៃ​បន្ទាត់​ព្រំដែន​។ រាល់​ករណី​កើតមានឡើង រាល់​បញ្ហា​ផ្សេងៗ​ចំពោះ​ពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ ត្រូវ​ផ្ដល់ព័ត៌មាន​ទាន់​ហេតុការណ៍ ឲ្យ​គ្នា​ទៅវិញទៅមក និង​រួមគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130