ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលខេត្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ដី​តំបន់​៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ

​ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាល ខេត្តកំពង់ធំ កាលពី​ម្សិលមិញ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត មន្ត្រីជលផល មន្ត្រី​ធនធានទឹក និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​វាស់វែង និង​ផ្ទៀងផ្ទាត់​បង្គោល​ព្រំដី​តំបន់​ព្រៃ​លិច​ទឹក ជាប់​បឹង​ទន្លេសាប តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ដើម្បី​កំណត់​ព្រំ​ក្បាលដី និង​ដកហូតយក​ដី​មកវិញ ត្រៀម​ចុះបញ្ជី​ដី​តំបន់​៣ ជា​ដី​របស់​រដ្ឋ​។

ក្នុង​បេសកកម្ម​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​នោះ ថ្នាក់ដឹកនាំ​ក្រសួង រួមជាមួយ លោក អភិបាលខេត្ត​កំពង់ធំ បានរៀបចំ​កម្លាំងប្រដាប់អាវុធ​ចម្រុះ និង​មន្ត្រីខេត្ត មន្ត្រី​ជំនាញ ប្រចាំ​ការជាប់ នៅ​គោលដៅ​នេះ ដើម្បី​ទប់ស្កាត់ បង្ក្រាប់​បទល្មើស​នានា ការកាប់​ទន្ទ្រាន​ថ្មី​ដីព្រៃ​លិច​ទឹក បន្ថែមទៀត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា