ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​ ​រកឃើញ​ករណី​ឆ្លង​ដំបូង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

​បាងកក ៖ ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​ដំបូង​នៃ​វីរុស ប​ម្លែ​ង​ខ្លួន​ថ្មី Omicron លើ​ពលរដ្ឋ​អាមេរិក ម្នាក់ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ចុងខែ​មុន ។​នេះ​បើ​យោងតាម​ប្រភពពី​មន្ត្រី​សុខភាព​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​លោក​វេជ្ជបណ្ឌិត Opas Karnkawinpong នាយក​ក្រសួង​គ្រប់គ្រង​ជំងឺ បាន​ប្រាប់​សន្និសីទ​សារព័ត៌​ថា ករណី​ឆ្លង​ដំបូង​ត្រូវបាន​បញ្ជា​ក់លើ​បុរស​ម្នាក់ ដែល​បាន​មកដល់​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​ប្រទេស​ទី​៤៧ ដែល​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ ។​

​លោក​វេជ្ជបណ្ឌិត Opas បាន​និយាយថា ករណី​ឆ្លង​ដំបូង នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ គឺ​លើ​បុរស​វ័យ ៣៥-​ឆ្នាំ ជា​ពលរដ្ឋ​អាមេរិក ដែល​បានរស់នៅ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​រយៈពេល​ជាង ១​ឆ្នាំ​មកហើយ ដោយ​លោក បន្ថែមថា អ្នកជំងឺ​មាន​រោគសញ្ញា​ស្រាល​។

​គួរ​បញ្ជាក់ថា ប្រទេស​ថៃ​បាន​ហាមប្រាម​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អាហ្វ្រិក​ចំនួន​៨​ប្រទេស​រួមមាន Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe នៅ​ដើមខែ​ធ្នូ ចំពេល​មានការ​ព្រួយបារម្ភ​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា