ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខ្សែការពារ​ក្រុម​ម៉ាឡេស៊ី​ម្នាក់​បង្ហាញ​ក្ដីបារម្ភ​តិចតួច​ចំពោះ​ទម្រង់​លេង​កម្ពុជា មុន​ប៉ះគ្នា​រសៀល​នេះ​

កីឡា​៖ ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​គឺ​កីឡាករ AIDIL ZAFUAN បាន​លើកឡើងថា យើង​មិនអាច​ប្រថុយ​គិតថា​ក្រុម​កម្ពុជា នៅតែ​អន់​ដូច​កាល​មុន​ឡើយ ព្រោះ​ពួកគេ​បាន​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល ២-៣ ឆ្នាំ​កន្លងទៅនេះ​។​

គេ បន្តថា ទម្រង់​លេង​របស់​ក្រុម​កម្ពុជា​គឺ​ខុសពី​គេ ដោយ​ពួកគេ​ល្អ​ក្នុង​ការរក្សា​បាល់​បាន​ច្រើន បើទោះបីជា​យើង​ត្រូវការ​លទ្ធផល​ឈ្នះ​ដាច់ខាត តែ​ក៏​មិនអាច​គិតថា​ងាយស្រួល​នោះទេ សម្រាប់​យើង​។

គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នឹងត្រូវ​បើកឆាក​ការប្រកួត​ដំបូង​របស់ខ្លួន​ក្នុង​ពូ​ល B (.​ភ្នំពេញ​ថ្មី​.) ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា វេលា​ម៉ោង ៤ នឹង ៣០ នាទី​រសៀល ម៉ោង​នៅ​កម្ពុជា ដែល​ការប្រកួត​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា