លោក​សន្តិ​បណ្ឌិត សុខ ផល សមាជិក​គណៈកម្មាធិកា​រ​កណ្តាល CPP ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​ជា​ឯកច្ឆន្ទ​របស់ អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៣ ដែល​ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​អនាគត​

​រាជធានី​ភ្នំពេញ ៖ លោក​សន្តិ​បណ្ឌិត សុខ ផល សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សូម​ផ្ញើ​សារ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ការសម្រេច​ជា​ឯកច្ឆន្ទ​របស់ អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៣ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ដែល​ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​អនាគត​។​

​សារ​គាំ​ទ្រនេះ បាន​លើកឡើងថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​ឥស្សរជន​វ័យក្មេង ជា​ថ្នាក់ដឹកនាំ​យុវជន និង​បញ្ញាវន្ត​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែល​ពោរពេញ​ដោយ​សមត្ថភាព ទេពកោសល្យ និង​ភាពជា​អ្នកដឹកនាំ​ដ៏​ល្អប្រសើរ​ព្រមទាំង​មានគុណ​ធម៌ សុជីវធម៌ និង​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ដែល​តែង​ទទួលបាន​នូវ​ការគោរព​កោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ហើយ ឯកឧត្តម បាន និង​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

​សារ​គាំ​ទ្រនេះ បានលើកឡើង​ទៀតថា យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ពិតជា​ឥស្សរជន​ដែល​សក្តិ​សមជា នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត ដើម្បី​បន្តវេន​ដឹកនាំ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាព​សង្គម និង​ជំរុញ​ការអភិវឌ្ឍ​ជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដើម្បី​សេខ​ក្តី​សុខ សុភមង្គល និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប នាពេល​អនាគត​៕

Related posts