អូស្លូ៖ ក្រសួងការពារជាតិរបស់ប្រទេសន័រវេស បានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសន័រវេស នឹងបរិច្ចាគអាវុធប្រឆាំងរថក្រោះបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដើម្បីតតាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ក្រសួងដដែល បានបញ្ជាក់ថា ការផ្ដល់ឲ្យចុងក្រោយបង្អស់នៃអាវុធប្រឆាំងរថក្រោះនេះមានចំនួន ២,០០០ ដើម ខណចំនួនសរុបនៃអាវុធ M72 (.ភ្នំពេញថ្មី.) នេះដែលន័រវេស បញ្ជូនទៅកាន់អ៊ុយក្រែននេះមានចំនួនដល់ ៤,០០០ គ្រឿង។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែនមក ប្រទេសន័រវេស បានផ្ដល់អាវុធជាបន្តបន្ទាប់ដល់ទីក្រុងគៀវ៕