លោក ​វេ​ង សាខុន ចុះ​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ចំនួន​១១៥០​នាក់​នៅ​ឃុំ​ហាន់​ជ​យ័​

​ចូលដល់​ថ្ងៃទី​២ នៃ​ដំណើរ​បេសកកម្ម​ចុង​សប្តាហ៍​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​របស់​លោក​វេ​ង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូង ឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​សហការី​ដែលជា​អនុប្រធាន​ក្រុម​ការ ងារ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ហាន់ជ័យ​។

​បេសកកម្ម​នេះ​មាន​គោលបំណង​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ សាកសួរ​សុខទុក្ខ​បងប្អូន​បន្ទាប់ពី​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​-១៩ បាន​ធូ​ស្បើយ​ល្អប្រសើរ​ដូច​ប្រក្រតី​វិញ និង​ជាពិសេស​នោះ​គឺ​ចុះមក​ពិនិត្យ តាមដាន និង​វាយតម្លៃ លើ​សកម្មភាព​ត្រៀម​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​។

​សម្រាប់​កម្មវិធី​ទី​១ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៥​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២២ ក្នុង​បរិវេណ​វត្ត​មនី​រតន​: ហៅ​វត្ត​ក្រូចសើច លោក​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ចំនួន ១ ១៥០​នាក់ អញ្ជើញ​មកពី​ឃុំ​ហាន់ជ័យ​។ ក្នុង​ពិធី​នេះ​ក៏មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​កំពង់សៀម លោក​ប្រធាន អនុប្រធាន និង​សមាជិក​ក្រុមការងារ​ចុះជួយ​ឃុំ​ហាន់ជ័យ លោក​អភិបាលស្រុក មេឃុំ សមាជិក​ក្រុមប្រឹក្សា​ស្រុក ឃុំ ភូមិ កងកំលាំងប្រដាប់អាវុធ និង​បងប្អូន​ជា​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

បន្ទាប់ពី​បាន​ជ្រាប​អំពី​របាយការណ៍​របស់​លោក​មេឃុំ​ហាន់ជ័យ ដែល​បាន​លើក​យកមក​ជម្រាបជូន​អង្គពិធី​យ៉ាង​ក្បោះក្បាយ​អំពី​បច្ចុប្បន្នភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ ការទទួលបាន​គោលនយោបាយ ក​៣ និង​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ជារួម​សកម្មភាព​របស់​សង្គម​ចាប់ផ្តើម​ដំណើរការ​ដូច​ប្រក្រតី​ឡើងវិញ​។ សកម្ម​ភាពចុះ​មូលដ្ឋាន​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ និង​ការ​ត្រៀមលក្ខណ​:​សម្បត្តិ​គ្រប់បែបយ៉ាង​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ​។​

លោក​វេ​ង សាខុន​ប្រធាន​ក្រុមការងារ​បាន​កោត សរសើរ និង​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ឃុំ​ហាន់ជ័យ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​បាន​អនុវត្ត​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ស្គាល់​សុខ ស្គាល់​ទុក្ខ និង​ទទួល​ដឹង ឭ​នូវ​រាល់​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បាន​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់​តាម​ការចាំបាច់ និង​តម្រូវការ​ជាក់ស្តែង​។

បច្ចុប្បន្ន​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​សម្រាប់​អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​៥ ខែមិថុនា ខាងមុខ លោក​ប្រធាន​ក្រុមការងារ​បាន​គាំទ្រ លើកទឹកចិត្ត និង​ណែនាំ​បន្ថែម​ដល់​សមាជិក​ក្រុមការងារ​ចុះជួយ​ឃុំ​ហាន់ជ័យ អាជ្ញាធរ​ស្រុក ឃុំ ត្រូវ​បង្កើន​ការយកចិត្ត​ទុក ដាក់​ត្រៀម​រៀបចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទាំង​បញ្ជី​ឈ្មោះ​ចាស់ ថ្មី ស្លាក​គណបក្ស រូបថត មធ្យោបាយ​ធ្វើដំណើរ និង​ក្តាប់​ឲ្យ​បាន​នូវ​សកម្មភាព​គណបក្ស​ផ្សេងៗ និង​អញ្ជើញ​បងប្អូន​ប្រជា ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា បោះឆ្នោត​ជូន​គណ​:​បក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ប្រក្រតីភាព​សង្គម​រប​ស់​យើង​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ ហេតុនេះ​យើង​ត្រូវ​រូតរះ​ចាប់​កាន់​ការងារ​ជា​អាជីព​ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​។ ដោយឡែក ឱ​ពុក​ម្តាយ និង​អាណាព្យាបាល​ត្រូវ​លើកទឹកចិត្ត​ឲ្យ​កូន ចៅ​ឲ្យ​ទៅ​សិក្សា​រៀនសូត្រ​បាន​ទៀងទាត់​តាម​កម្មវិធី​សាលា​ដើម្បី​ចៀស​ឲ្យ​ផុតពី​អន​ក្ខ​រ​ភាព ជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​ល្អ និង​ចៀស​ឲ្យ​ផុតពី​ភាពក្រីក្រ និង​ត្រូវខិតខំ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ សុខភាព​ល្អ សេដ្ឋកិច្ច​គ្រួសារ​ប្រសើរ និង​មាន​សុភមង្គល​៕

Related posts