ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​កាត់​ក្រី និង​ដកហូត​ដើមឈើ​មាន​ហានិភ័យ​ខ្ពស់​ចំនួន​៣​ដើម​នៅ​ខ្លោងទ្វារ​ជ័យ​

​ក្រុម​ជំនាញ​ផ្នែក​ព្រៃឈើ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ​ផ្នែក​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ និង​កំពុង​អនុវត្ត​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​ដែល​កំពុង​បង្ក​ហានិភ័យ​ខ្ពស់​មកលើ​រចនាសម្ព័ន្ធ​ខ្លោងទ្វារ​ជ័យ​នៃ​អតីត​ក្រុង​អង្គរធំ​។ កិច្ចការងារ​នេះ ដើម្បី​ធានា​សុ​វត្តិភាព​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ ជៀសវាង​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត និង​ជួយ​សម្រាល​តួ​ដើម បង្ការ​កុំ​ឲ្យ​ដួលរលំ​ប៉ះពាល់​ដល់​បង្កាន់ដៃ​នាគ និង​រចនា​សម្ពន្ធ​ខ្លោងទ្វារ​។​

​ដើមឈើ​ដែល​បាន និង​កំពុង​កាត់​ក្រី​មែក​មាន​ចំនួន​២​ដើម​រួមមាន ស្រឡៅ​១​ដើម និង​ស្ពង់​១​ដើម​។ ចំណែកឯ​ដើមឈើ​កំពុង​ដកហូត​មាន ឈើទាល​១​ដើម ដែល​ស្ថានភាព​ដើមឈើ​នេះ​ដុះ​ទ្រេត​ខ្លាំង​មកលើ​បង្កាន់ដៃ​នាគ ប្រព័ន្ធ​ឬ​ស​ចាក់​ចូលក្នុង​ដី​សើម ជ្រាយ​ខ្លាំង ស្ថិតនៅ​ជា​បើ​មាត់​កសិណ​ខាងក្រៅ​កំពែង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា