សារពត៌មានReutersនៅថ្ងៃនេះបានរាយការណ៏ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រាប់លោក យែរ ឡាភីដ (Yair Lapid)នាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែលច្បាស់ៗថា អាមេរិកនឹងមិនបណ្ដោយឱ្យអ៊ីរ៉ង់ផលិតឬក៏កាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត។ការថ្លែងបែបនេះរបស់លោកចូ បៃដិនគឺខណដែល ស្ថានការណ៍នៃការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
គួរំលឹកថា ប្រទេសអ៊ីស្រាអែល បានបង្ហាញជំហរជំទាស់ទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ តាំងតែពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥។
ពាក់ពន្ធ័បញ្ហានេះលោកចូ បៃដិន ប្រធានាធិបតីអាមេរិក បានសន្យានាំសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់វិញ ព្រោះលោកជឿថាវាជាមធ្យោបាយមួយ ក្នុងការទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបាន៕