មនុស្ស ១៣ នាក់​ស្លា​.​ប់​នៅក្នុង​ការវាយប្រហារ​ដោយ​ឧទ្ធម្ភាគចក្រ​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា លើ​សាលារៀន​មួយកន្លែង​

ណៃ​ពិដោ​៖ បុគ្គលិក​ជំនួយ និង​អ្នកគ្រប់គ្រង​សាលា បាន​អះអាងថា ការវាយប្រហារ​ដោយ​ឧទ្ធម្ភាគចក្រ​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន បាន​បណ្តាល​ឲ្យ​កុមារ​ចំនួន ៧ នាក់​ស្លាប់​ក្នុងចំណោម​អ្នកស្លាប់​សរុប​ចំនួន ១៣ នាក់ ខណ​សាកសព​ត្រូវបាន​ទាហាន​ប្រមូល​។​

បុគ្គលិក​សាលា បាន​បញ្ជាក់ថា ការបាញ់​កាំភ្លើង​ឧទ្ធម្ភាគចក្រ Mi-35 ត្រូវបាន​កំណត់​គោលដៅ​នៅ​បរិវេណ​សាលា មួយ​ម៉ោង​មុនពេល ទាហាន ៨០ នាក់​ចូលទៅ​បាញ់ប្រហារ​ដោយ​ថ្មើរជើង​លើ​អគារ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​ថា កងកម្លាំង​សន្តិសុខ បាន​អះអាងថា កងកម្លាំង​ឧទ្ទាម​កំពុង​លាក់ខ្លួន​ក្នុង​សាលារៀន នៅឡើយ​៕

Related posts