ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡាករ​សំខាន់​អាល្លឺម៉ង់​២​រូប​នឹង​អវត្តមាន​ពី​ការប្រកួត Nations League ដោយសារ​មូលហេតុ​នេះ​

​កីឡា ៖ អ្នកចាំទី Bayern Munich កីឡាករ Manuel Neuer និង​មិត្ត​រួម​ក្រុម Leon Goretzka ត្រូវធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​ខកខាន​ពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅ​ការប្រកួត​ក្របខណ្ឌ UEFA Nations League​។​

​កីឡាករ​របស់ Bayern Munich ទាំង​ពីររូប​នៅតែ​បន្ត​តាម​យន្តការ​សុខាភិបាល​គឺ​រក្សាខ្លួន​នៅ​ដាច់ដោយឡែក និង​បាន​ចាក​ចេញពី​ជំរុំ​ហ្វឹកហាត់​របស់​អាល្លឺម៉ង់​ហើយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ អ្នក​ទាំង​២ នឹង​អវត្តមាន ២​ប្រកួត​ជាមួយ​ក្រុម​អាល្លឺម៉ង់​ពេល​ជួប​ហុង​គ្រី និង​អង់គ្លេស​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​។ ចំណែកឯ​កីឡាករ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ទាំង​២ នឹងត្រូវ​បានធ្វើ​តេស្ត​ជា​រៀងរាល់ថ្ងៃ តែ​មិន​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដូច​មុន​ឡើយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា