ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ នៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Toshiro Ino បានប្រាប់អ្នកសារព័ត៌មានថា ជាលើកដំបូងដែលមិនធ្លាប់មាន ដែលកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលចំនួន ៤ ដងក្នុងមួយសប្តាហ៍។
លោក បានបន្ថែមថា ការបាញ់សាកល្បងបែបនេះគឺគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ ផងដែរ។
យោងតាមលោក Ino បានបញ្ជាក់ថា គ្រាប់មីស៊ីលទីមួយហោះបានចម្ងាយ ៤០០ គីឡូម៉ែត្រ ហើយគ្រាប់ទីពីរហោះបានប្រហែល ៣៥០ គីឡូម៉ែត្រ ខណដែលគ្រាប់ទាំងពីរនេះ ត្រូវបានសន្មត់ថាធ្លាក់ចូលទៅក្នុងសមុទ្រនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន៕