ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចំនួន​អ្នក​ស្លា​.​ប់ ដោយសារ​ព្យុះ​ត្រូពិច Nalgae នៅ​ហ្វីលីពីន កើន​ដល់ ៧២ នាក់​

ម៉ានីល​៖ ក្រុមមន្ត្រី បាន​ឲ្យ​ដឹងថា ប្រទេស​ហ្វីលីពីន បាន​កត់ត្រា​ជា​ផ្លូវការ​នៃ​ចំនួន​អ្នកស្លាប់ ដោយសារ​ព្យុះ​ត្រូពិច Nalgae ដែល​កើន​ឡើងដល់ ៧២ នាក់​។​

ព្យុះ​ត្រូពិច ដែលមាន​កម្លាំង​ខ្យល់​អតិបរមា ៩៥ គីឡូម៉ែត្រ (៥៩ ម៉ា​យ​ក្នុង​មួយ​ម៉ោង​) និង​ខ្យល់​បក់​រហូតដល់ ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (៩៩.៤ ម៉ា​យ​ក្នុង​មួយ​ម៉ោង​) បាន​បោកបក់​នៅក្នុង​ខេត្ត Catanduanes ភាគ​ខាងកើត កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

ប្រធាន​ការពារ​ជន​ស៊ីវិល​ជាតិ លោក Rafaelito Alejandro បាន​និយាយ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ម៉ានីល​ថា តំបន់​ភាគខាងត្បូង​នៃ​កោះ​មីន​ដា​ណាវ គឺជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត ដោយ​សាកសព​ចំនួន ៤០ នាក់ ត្រូវបាន​រកឃើញ​នៅ​ទីនោះ​។​

គួរ​បញ្ជាក់ថា ព្យុះ​ត្រូពិច Nalgae នេះ បាន​បោកបក់​លើ​ប្រទេស​ហ្វីលីពីន ក្នុង​សប្ដាហ៍​នេះ ដោយ​ក្នុង​ល្បឿន ៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130