ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អតីត​ទីប្រឹក្សា​លោកស្រី អ៊ោ​ង​សាន ស៊ូ​ជី និង​អ្នកទោស​សរុប​ជាង ៦ ពាន់​នាក់ ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​

ណៃ​ពិដោ​៖ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស​ដោះលែង​អ្នកទោស​ជាង ៦,០០០ នាក់ ដោយ​ក្នុងនោះ​រួមមាន លោក Sean Turnell សេដ្ឋវិទូ​អូស្ត្រាលី និង​ជា​អតីត​ទីប្រឹក្សា​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ោ​ង​សាន ស៊ូ​ជី ផងដែរ ។​

យោងតាម​សារព័ត៌មាន BBC របស់​មី​យ៉ាន់​ម៉ា បាន​រាយការណ៍​ថា ក្នុងនោះ​លោកស្រី Vicky Bowman អតីត​បេសកជន​អង់គ្លេស និង​លោក Toru Kubota អ្នកសារព័ត៌មាន​ជប៉ុន ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ត្រូវបាន​ដោះលែង​ផងដែរ ដើម្បី​អបអរ​ថ្ងៃបុណ្យ​ជាតិ​។​

គួរ​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ក្នុង​ភាពចលាចល​នយោបាយ ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ កាលពី​ឆ្នាំមុន ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130