ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

UN ស្នើឱ្យ​តុលាការ​ពិភពលោក​ផ្តល់យោបល់ ជុំវិញ​ការកាន់កាប់​របស់​អ៊ីស្រាអែល លើ​ប៉ា​ឡេ​ស្ទី​ន​

យេ​រ៉ូ​សា​ឡឹម​៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក ១៩៣ នាក់ កាលពី​ថ្ងៃ​សុក្រ បាន​ស្នើឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ផ្តល់យោបល់​លើ​ផលវិបាក​ផ្លូវច្បាប់ ជុំវិញ​ការកាន់កាប់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​របស់​អ៊ីស្រាអែល​។​

អ៊ីស្រាអែល បាន​ដណ្តើមយក​តំបន់ West Bank, Gaza និង East Jerusalem ខណ​ជា​តំបន់​ដែល​ប៉ា​ឡេ​ស្ទី​ន ចង់​បានជា​រដ្ឋ​នៅក្នុង​សង្គ្រាម​ឆ្នាំ ១៩៦៧ ។ប៉ា​ឡេ​ស្ទី​ន បាន​ដកខ្លួន​ចេញពី​តំបន់​ហ្គា​ហ្សា​ក្នុង​ឆ្នាំ ២០០៥ ប៉ុន្តែ​បានរួម​រស់​ជាមួយ​ប្រទេស​អេ​ហ្ស៊ី​ប ដែល​នៅ​ជិតខាង​គ្រប់គ្រង​ព្រំដែន​នៃ​ឧបទ្វីប​នេះ​។​

យោងតាម Reuters បាន​បញ្ជាក់ថា សំណើសុំ​យោបល់​របស់​តុលាការ​ស្តីពី​ការកាន់កាប់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​របស់​អ៊ីស្រាអែល ត្រូវបាន​ធ្វើឡើង​នៅក្នុង​ដំណោះស្រាយ​ដែល​បានអនុម័ត​ដោយ​មហាសន្និបាត​ដោយមាន​សំឡេងគាំទ្រ​ចំនួន ៨៧ សំឡេង ខណ​អ៊ីស្រាអែល សហរដ្ឋអាមេរិក និង​សមាជិក ២៤ នាក់​ផ្សេងទៀត​បាន​បោះឆ្នោត​ប្រឆាំង ហើយ ៥៣ នាក់ អនុប្បវាទ​។​

គួរ​បញ្ជាក់ថា ICJ ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តុលាការ​ពិភពលោក គឺជា​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​ដែល​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​នានា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា