ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អង់គ្លេស សម្រេច​បញ្ឈប់​ការនាំ​ចូល​ហ្គាស​រុស្ស៊ី ជា​ធរមាន​

ឡុង​ដ៍​៖ ចក្រភព​អង់គ្លេស បាន​អនុវត្ត​ការហាមឃាត់​លើ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) របស់​រុស្ស៊ី ដែល​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ។ នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ Twitter របស់​ការិយាល័យ​ការបរទេស Commonwealth និង​អភិវឌ្ឍន៍​។​

ការិយាល័យ​នេះ បានប្រកាស​ពី​ផែនការ​បញ្ឈប់​ការទទួលយក​ការផ្គត់ផ្គង់ LNG របស់​រុស្ស៊ី តាំងពី​ចុងខែ​តុលា ហើយ​ទើបតែ​ចូល​ជា​ធរមាន នៅ​ដើម​ឆ្នាំនេះ ខណ​វិធានការ​នេះ មាន​គោលបំណង​ជួយ​ទីក្រុង​ឡុង​ដ៍ ក្នុងការ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ថាមពល​រុស្ស៊ី​។​

ការិយាល័យ​ដដែល បាន​បន្ថែមថា ចក្រភព​អង់គ្លេស កំពុង​គាំទ្រ​ប្រទេស​នានា​ជុំវិញ​ពិភពលោក ក្នុងការ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​របស់​រុស្ស៊ី ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា