វ៉ារស្សាវ៉ា៖ ក្រសួងការបរទេសក្រុងវ៉ារស្សាវ៉ា បានលើកឡើង កាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់ បានច្រានចោលការជំរុញចុងក្រោយរបស់រដ្ឋាភិបាលជាតិនិយមប៉ូឡូញ សម្រាប់សំណងដ៏ច្រើនលើសលប់ ជុំវិញសង្គ្រាមលោកលើកទី ២ ដោយថាបញ្ហានេះត្រូវបានបិទបញ្ចប់។
អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងលិខិតដែលផ្ញើដោយរដ្ឋាភិបាលប៉ូឡូញ អំពីបញ្ហានេះ តាំងពីខែតុលា។
ប្រទេសប៉ូឡូញ ប៉ាន់ស្មានការខាតបង់នៃសង្គ្រាមលោកលើកទី ២ ដែលបង្កឡើងដោយប្រទេសអាល្លឺម៉ង់ និងទាមទារសំណាង ដោយមានចំនួន ៦.២ ពាន់ពាន់លាន zlotys (រូបិយប័ណ្ណជាតិ) ស្មើនឹង ១.៤ ពាន់ពាន់លានដុល្លារ) ប៉ុន្តែទីក្រុងប៊ែរឡាំង បានបញ្ជាក់ម្តងហើយម្តងទៀតថា ការទាមទារផ្នែកហិរញ្ញវត្ថុទាំងអស់ដែលទាក់ទងនឹងសង្គ្រាមនឹងត្រូវបានដោះស្រាយ។
លោក Arkadiusz Mularczyk អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បាននិយាយ នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញថា ចម្លើយទាំងអស់ខាងលើនេះ គឺបង្ហាញពីអាកប្បកិរិយាមិនគោរពរបស់អាល្លឺម៉ង់ ចំពោះប៉ូឡូញ។ លោក បន្តថា អាល្លឺម៉ង់ មិនអនុវត្តគោលនយោបាយមិត្តភាពចំពោះប្រទេសប៉ូឡូញទេ ពួកគេចង់កសាងតំបន់នៃឥទ្ធិពលរបស់ពួកគេនៅទីនេះ។
គួរបញ្ជាក់ថា ប្រជាជនប៉ូឡូញប្រហែល ៦ លាននាក់ រួមទាំងជនជាតិយូដាប៉ូឡូញ ៣ លាននាក់ត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាម ហើយទីក្រុងវ៉ារស្សាវ៉ា ត្រូវបានកម្ទេច បន្ទាប់ពីការបះបោរឆ្នាំ ១៩៤៤ ៕