ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងទេសចរណ៍​បន្ត​ទទួលស្គាល់​គុណភាព​សេវាកម្ម​ទទួល​ទេសចរ​ចិន​ដល់​អាជីវកម្ម​ទេសចរណ៍​ដោយ​ឥតគិតថ្លៃ​

ក្រសួងទេសចរណ៍​បន្ត​ទទួលស្គាល់​គុណភាព​សេវាកម្ម​ទទួល​ទេសចរ​ចិន (China Ready Accreditation) ដល់​អា​ជី​កម្ម​ទេសចរណ៍ ក្រោយ​គណៈកម្មការ​សុខ​ភាព​ចិន​បានប្រកាស​នឹង​បញ្ចប់​ការតម្រូវ​ឱ្យធ្វើ​ច​ត្តា​ទ្បី​ស័ក​សម្រាប់​អ្នកដំណើរ​ចូលក្នុង​ប្រទេស ដោយ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២៣​នេះ​តទៅ ដោយ​ក្នុងនោះ​មានការ​លុបចោល​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ៥​ថ្ងៃ នៅឯ​កន្លែង​ត្រួតពិនិត្យ​ដោយ​រដ្ឋាភិបាល និង​ការបន្ត​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន ៣​ថ្ងៃ​បន្ថែមទៀត​នៅផ្ទះ ដោយ​គ្រាន់តែ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត PCR រយៈពេល ៤៨​ម៉ោង​មុនពេល​ចេញដំណើរ​ប៉ុណ្ណោះ ។​

ក្រសួងទេសចរណ៍​កំពុង​រៀបចំខ្លួន​ទ្បើង​វិញ ដើម្បី​ពង្រឹងគុណភាព​ទទួល​ទេសចរ​ចិន​តាមរយៈ​ការដាក់ចេញ​នូវ​យន្តការ​វាយតម្លៃ​ទទួលស្គាល់​គុណភាព​ទទួល​ទេសចរ​ចិន (China Ready Accreditation) ដោយ​បច្ចុប្បន្ន ក្រសួងទេសចរណ៍​បាន​ចុះ​ធ្វើការ​វាយតម្លៃ និង​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​បន្តបន្ទាប់​ដល់​អាជីវកម្ម​ទេសចរណ៍​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ទទួល​ទេសចរ​ចិន ខណដែល ក្នុង​ឆ្នាំ​២០២៣​នេះ កម្ពុជា​ព្យាករណ៍​ថា​នឹង​អាច​ទទួល​ទេសចរ​ចិន​រហូតដល់​ទៅជិត ២​លាន​នាក់​។​

ក្រសួងទេសចរណ៍​សូម​បន្ត​លើកទឹកចិត្ត​អាជីវកម្ម​ទេសចរណ៍​ដែល​ទទួល​ទេសចរ​ចិន​មក​ដាក់ពាក្យ​ស្នើសុំ​ការទទួលស្គាល់​គុណភាព​សេវាកម្ម​ទទួល​ទេសចរ​ចិន (China Ready Accreditation) ដោយ​ឥតគិតថ្លៃ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ដែលមាន​អ​ស័​យ​ដ្ឋា​ន ដី​ទ្បូ​តិ៍​លេខ 3A ផ្លូវ​លេខ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

ក្រសួងទេសចរណ៍​សូម​អបអរសាទរ​អាជីវក​ម្មទេស​ចរណ៍​មួយចំនួន​បន្ថែមទៀត​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​ទទួល​ទេសចរ​ចិន រួមមាន​៖
១. ណាន​ជី​ង អ៊ិន​ធើ​ណេ​សិ​នណល ហូ​លី​ដេ ធួរ​គ្រុប – Nanjing International Holiday Tour Group Co.,Ltd (​រាជធានី​ភ្នំពេញ​)
២. ឌី​អិ​ម អ៊ិន​ធើ​ណេ​សិ​នណល​ត្រា​វែ​ល – DM International Travel Co., Ltd (​រាជធានី​ភ្នំពេញ​)
៣. អិន​.​ឌី​.​អិ​ម អ៊ិន​វេស​ម៉ិ​ន & ធួ​រី​ហ្សឹ​ម – N.D.M Investment & Tourism Co.,Ltd (​រាជធានី​ភ្នំពេញ​)
៤. អេស​ធី​ប៊ី ត្រា​វែ​ល & ធួរ – STB Travel & Tours Co., Ltd (​រាជធានី​ភ្នំពេញ​)
៥. ៥ អូ​សិន ខូ​អិ​ល​ធី​ឌី – 5 Oceans Co.,Ltd (​រាជធានី​ភ្នំពេញ​)
៦. យូ​ណាយ អ៊ិន​ធើ​ណេ​សិ​នណល (​ខេ​ម​បូ​ឌា​) ធួរ – Unite International (Cambodia) Tour (​រាជធានី​ភ្នំពេញ​)
៧. វី ហ្គោ ត្រា​វែ​ល & ធួរ – We Go Travel & Tour (​រាជធានី​ភ្នំពេញ​)
៨. ហុង អ៊ី ត្រា​វែ​ល ស៊ែ​រវីស ខូ​អិ​ល​ធី​ឌី – Hong Yi Travel Service Co.,Ltd (​រាជធានី​ភ្នំពេញ​)
៩. ស៊ី​ហ្គា​ល ធួ​រី​ស & ត្រេ​ឌី​ង – Seagull Tourist & Trading Co.,Ltd (​រាជធានី​ភ្នំពេញ​)
១០. អិ​ម អេស ខេ ត្រា​វែ​ល – M.S.K Travel (​រាជធានី​ភ្នំពេញ​)
១១. វើ​លដ៍ អិ​ច​ប្រេ​ស – World Express Co.,Ltd (​រាជធានី​ភ្នំពេញ​)
១២. មេគង្គ ឌី​ស​ខា​វើ​រី – Mekong Discovery Co., Ltd (​រាជធានី​ភ្នំពេញ​)
សម្រាប់​ព័ត៌មាន​បន្ថែម សូមមេត្តា​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ឬ Telegram លេខ 092 779 833៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា