ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក ថា រាល់​បទ​ឈប់​បាញ់​គឺ​នឹង​សម្រេច​ដោយ​អ៊ុយ​ក្រែ​ន​ខ្លួនឯង​

វ៉ាស៊ីនតោន​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Ned Price បាន​និយាយថា អ៊ុយ​ក្រែ​ន នឹង​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា​តើ​ត្រូវ​បញ្ឈប់​ការបាញ់ប្រហារ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​បទ​ឈប់​បាញ់​ថ្ងៃបុណ្យ​ណូអែល​ដែល​ប្រកាស​ដោយ​ប្រទេស​រុស្ស៊ី ឬ​យ៉ាងណា​។​

លោក បាន​កត់សម្គាល់ថា រាល់​បទ​ឈប់​បាញ់​ទាំងនេះ​គឺជា​ការសម្រេចចិត្ត​ដែល​អ៊ុយ​ក្រែ​ន នឹងត្រូវ​ធ្វើ​ដោយ​ខ្លួនឯង គ្មាន​ការ​លូកដៃ​ពី​នរណា​ទាំងអស់​។

គួរ​បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី បានប្រកាស​បទ​ឈប់​បាញ់​នា​ថ្ងៃបុណ្យ​ណូអែល នៅតាម​តំបន់​ជួរមុខ​ទាំងអស់​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន បាន​បដិសេធ​ចំពោះ​គំនិត​នេះ​៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130