ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងត្បូង ពិចារណា​ទិញ​ប្រព័ន្ធ​ស្ទាក់ចាប់​យន្តហោះ​គ្មាន​មនុស្ស​បើក​ពី​អ៊ីស្រាអែល​

សេ​អ៊ូ​ល​៖ ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍ កាលពី​ថ្ងៃអាទិត្យ ដោយ​ដកស្រង់​ប្រភពពី​ក្រសួងការពារជាតិ​ថា ប្រទេស​កូរ៉េខាងត្បូង កំពុង​ពិចារណា​បញ្ជា​ទិញ​ប្រព័ន្ធ​ស្ទាក់ចាប់​យន្តហោះ​គ្មាន​មនុស្ស​បើក Sky Spotter ពី​អ៊ីស្រាអែល​។​

របាយការណ៍​ដដែល បន្ថែមថា យោធា​កូរ៉េខាងត្បូង គ្រោង​នឹង​សម្រេចចិត្តថា​តើ​ត្រូវ​ស្នើសុំ​ជា​ផ្លូវការ​នូវ​ការទិញ​ប្រព័ន្ធ​នេះ បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​ដែល​នឹង​កំណត់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ខណ​ផែនការ​នេះ​មាន​គោលបំណង​ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េខាងជើង​។​

ប្រព័ន្ធ​ស្ទាក់ចាប់​នេះ គឺ​ផលិត​ដោយ​ក្រុមហ៊ុន Rafael Advanced Defense Systems Sky Spotter ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​ការ​ស្កេ​នរក និង​តាមដាន​វត្ថុ​លើ​អាកាស​ដូចជា​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាដើម​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា