ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស៊ុយអែត ថា​នឹងមិន​បំពេញ​តាម​លក្ខខណ្ឌ​ទាំងអស់​ដែល​តួ​ក​គី កំណត់​សម្រាប់​ការចូល​ណា​តូ​ទេ​

ស្តុក​ហូ​ម​៖ នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Ulf Kristersson បាន​និយាយ កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ស៊ុយអែត ជឿថា តួ​ក​គី នឹង​យល់ព្រម​លើ​សំណើ​សុំចូល​ជា​សម្ព័ន្ធមិត្ត​យោធា​ណា​តូ​របស់ខ្លួន ប៉ុន្តែ​បាន​បដិសេធ​មិន​បំពេញ​តាម​លក្ខខណ្ឌ​ទាំងអស់​ដែល​ទីក្រុង​អង់កា​រ៉ា បានកំណត់​សម្រាប់​ការចូលរួម​ក្នុង​ប្លុក​នេះ​ទេ​។​

នាយករដ្ឋមន្ត្រី​រូបនេះ បាន​ប្រាប់​សន្និសីទ​ការពារជាតិ​នៅ​ប្រទេស​ស៊ុយអែត​ថា ប្រទេស​តួ​ក​គី បាន​បញ្ជាក់ថា ពួកគេ​បានធ្វើ​នូវ​អ្វីដែល​ពួកគេ​នឹងធ្វើ​។​

ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ៣ ផ្លូវ​ជាមួយ​ប្រទេស​តួ​ក​គី ក្នុង​ឆ្នាំ ២០២២ ដើម្បី​បញ្ចៀស​ពី​ការជំទាស់​របស់​ទីក្រុង​អង់កា​រ៉ា ចំពោះ​សមាជិកភាព​របស់​ប្រទេស​ទាំង ២ នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​។​

គួរ​បញ្ជាក់ថា ប្រទេស​ទាំង ២ បានដាក់​ពាក្យស្នើសុំ កាលពី​ខែឧសភា ក្នុងការ​ចូលរួម​ជាមួយ​អង្គការ​ណា​តូ ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​រដ្ឋាភិបាល​តួ​ក​គី បាន​ជំទាស់ និង​ចោទប្រកាន់​ប្រទេស​ទាំង ២ ពីបទ​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ រួមទាំង​មកពី​គណបក្ស​ពលករ​ឃឺ​ដ ដែល​មិន​ស្របច្បាប់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា