ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ទីរ​បញ្ច​កោណ ពិចារណា​ផ្តល់​រថពាសដែក Stryker ដល់​ក្រុង​គៀវ​

វ៉ាស៊ីនតោន​៖ ក្រសួងការពារជាតិ​អាមេរិក កំពុង​ពិចារណា​ពី​លទ្ធភាព​នៃ​ការផ្តល់​រថពាសដែក Stryker ដល់ទី​ក្រុង​គៀវ​។ នេះ​បើ​យោងតាម សារព័ត៌មាន Politico បាន​សរសេរ​ដោយ​ដកស្រង់​ប្រភពពី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​។​

យោងតាម​សារព័ត៌មាន​ដដែល បាន​បន្ថែមថា ទីក្រុង​វ៉ាស៊ីនតោន ជឿជាក់ថា រថពាសដែក​នេះ​អាចជួយ​អ៊ុយ​ក្រែ​ន ទប់ទល់​នឹង​ការវាយលុក​របស់​រុស្ស៊ី នៅ​រដូវ​ខាងមុខ​។​

រថពាសដែក The Strykers នេះ​អាចជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​បន្ទាប់បន្សំ​របស់​អាមេរិក ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន ដែល​អាច​ត្រូវ​បានប្រកាស​នៅ​សប្តាហ៍​ក្រោយ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា