ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តា​លី​បង់ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រេង​ជាមួយ​ក្រុមហ៊ុន​ចិន លើកដំបូង​

កា​ប៊ុល​៖ រដ្ឋាភិបាល​តា​លី​បង់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រេង​ដែល​នឹង​រក​កម្រៃ​ជាមួយ​ក្រុមហ៊ុន Xinjiang Central Asia Petroleum and Gas Company (CAPEIC) របស់​ប្រទេស​ចិន​។

Bloomberg បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​នេះ បង្ហាញថា​ការវិនិយោគ​របស់​ចិន ចំនួន ១៥០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយនឹង​កើនឡើង​ដល់ ៥៤០ លាន​ដុល្លារ​ក្នុង​រយៈពេល ៣ ឆ្នាំ ដែល​នឹង​ផ្តល់​ការងារ​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រហែល ៣,០០០ នាក់​។​

គួរ​បញ្ជាក់ថា នេះ​គឺជា​កិច្ចព្រមព្រៀង​លើកដំបូង​សម្រាប់​រដ្ឋាភិបាល​តា​លី​បង់ ចាប់តាំងពី​ការវិលត្រឡប់​មកកាន់​អំណាច​នៅ​ឆ្នាំ ២០២១ ស្របពេល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​គេ​គិតថា កំពុងមាន​ធនធានធម្មជាតិ​តម្លៃ​ជាង ១ ពាន់​ពាន់​លាន​ដុល្លារ រួមទាំង​ឧស្ម័ន​ធម្មជាតិ ប្រេង ទង់ដែង និង​លោហៈ​កម្រ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា