ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ស្នើ​ស្ថាប័ន​-​កងឯកភាព​ចំណុះ​កងទ័ព​ជើង គោក​ទាំងអស់​បន្ត​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​អនុវត្ត​គ្រប់​ភារកិច្ច ទាំង​កិច្ចការងារ​ស្នូល និង​ភារកិច្ច​នានា​

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បានស្នើ​ឲ្យ​បណ្តា​ស្ថាប័ន​-​កងឯកភាព ចំណុះ​កងទ័ពជើងគោក​បន្ត​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​អនុវត្ត​គ្រប់​ភារកិច្ច ទាំង​កិច្ចការងារ​ស្នូល និង​ភារកិច្ច​នានា តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​, ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​។​

​ការស្នើ​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រជុំ​ឆ្លង​របាយការណ៍ បូកសរុប​លទ្ធផល ការងារ​យោធា​-​សន្តិសុខ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២៣ របស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នា​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៣​នេះ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​កងទ័ពជើងគោក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ និង​ត្រៀម​បម្រុង​កម្លាំង មធ្យោបាយ និង​សម្ភារ សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ជាយថាហេតុ​ផ្សេងៗ ព្រមទាំង​ការសហការ​ចូលរួម​កា​រពារ​សន្តិសុខ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ជាពិសេស​ខណៈដែល​ឆ្នាំ​២០២៣​នេះ កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games-ASEAN Para Games 2023 នៅក្នុង​ខែឧសភា និង​មិថុនា ក៏ដូចជា​ការរៀប​ចំកា​របោះ​ឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា នៅក្នុង​ខែកក្កដា​ខាងមុខ​។​

​ឯក​ឧ​ត្ត ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​កងទ័ពជើងគោក ដែល​ពេញ​មួយឆ្នាំ​២០២២​កន្លងទៅនេះ បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បំពេញ​តួនាទី​-​ភារកិច្ច ទទួលបាន​លទ្ធផល​ល្អប្រសើរ ស្របតាម​ផែនការ​ដែល​បានដាក់​ចេញ ក៏ដូចជា​ការឆ្លើយតប​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ស្ថានការណ៍​ជាយថាហេតុ​ផ្សេងៗ រួមមាន ការបន្ត​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជាដើម​។ មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា ស្នាដៃ និង​សមិទ្ធផល​ការងារ​ដែល​សម្រេចបាន​មកនេះ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ឆន្ទៈ មនសិការ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​យោធិន​យើង ក្នុង​ការតស៊ូ​ប្រឹងប្រែង​បំពេញ​តួនាទី​-​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់ នយោបាយ​ការពារជាតិ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដោយ​មិន​គិតពី​ការនឿយហត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ រួមផ្សំ​នឹង​គំនិត​ច្នៃប្រឌិត​ទៅតាម​សភាពការណ៍​ជាក់ស្តែង​ចំពោះមុខ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា