ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

EU ព្រមាន​ពង្រីក​ទណ្ឌកម្ម​លើ​បេឡា​រុស្ស ជុំវិញ​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​

គៀវ​៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen បាន​និយាយ កាលពី​ថ្ងៃ​អង្គា​រថា សហភាព​អឺរ៉ុប កំពុង​រៀបចំ​ផែនការ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​បេឡា​រុស្ស ជុំវិញ​កិច្ចសហប្រតិបត្តិការ​យោធា​របស់ខ្លួន​ជាមួយ​រុស្ស៊ី ស្របពេល​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន កំពុង​បន្ត​។​

ថ្លែង​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ NATO-EU ថ្មី លោកស្រី von der Leyen បាន​លើកឡើងថា ទីក្រុង​ប្រ៊ុ​ច​សែ​ល កំពុង​រៀបចំ​ការដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​នានា​ដែល​គាំទ្រ​ទីក្រុង​មូ​ស្គូ ក្នុង​ផ្នែក​យោធា ដោយ​សង្កត់ធ្ងន់​ជាពិសេស​ទៅលើ​បេឡា​រុស្ស និង​អ៊ីរ៉ង់​។​

លោកស្រី បាន​បន្ថែមថា យើង​នឹង​រក្សា​សម្ពាធ​លើ​វិមាន​ក្រឹម​ឡាំង ឱ្យបាន​យូរ ដរាបណា​ទណ្ឌកម្ម​នឹង​ជះឥទ្ធិពល​ខ្លាំង ហើយ​យើង​ក៏​នឹង​ពង្រីក​ការដាក់ទណ្ឌកម្ម​ទាំងនេះ​ចំពោះ​ប្រទេស​ដែល​គាំទ្រ​ផ្នែក​យោធា​នៃ​សង្គ្រាម​ជាមួយ​រុស្ស៊ី ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា