ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ហង់ ជួនណា​រ៉ុ​ន ចុះ​ពិនិត្យ​កិច្ចដំណើរការ​សាលារៀន​នៅ​វិទ្យាល័យ ហ៊ុន សែន តាំងគោក ខេត្តកំពង់ធំ

​កំពង់ធំ​៖ គណៈប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា ដឹកនាំ​ដោយ​លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន កាលពី​ម្សិលមិញ​បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​សិក្សា ពិនិត្យមើល​ការអនុវត្ត ការគ្រប់គ្រង​សាលារៀន ការបង្រៀន​របស់លោក​គ្រូ អ្នកគ្រូ ការរៀនសូត្រ​របស់​សិ​ស្សានុសិស្ស និង​ការចូលរួម​របស់​សហ​គម​ន៍ នៅ​វិទ្យាល័យ ហ៊ុន សែន តាំងគោក ខេត្តកំពង់ធំ ដែលជា​វិទ្យាល័យ​ប្រកបដោយ​ឧ​ត្ត​មា​នុ​វត្ត​មួយ​លើ​ការអនុវត្ត​គម្រោង​កែលម្អ​ការអប់រំ​នៅ​មធ្យមសិក្សា (២០១៨-២០២២) និង​គម្រោង​កែលម្អ​ការអប់រំ​ចំណេះ​ទូទៅ (២០២៣-២០២៦)​។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​តំណាង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្រទាប់ តំណាង​សហគមន៍ ព្រះសង្ឃ​ដែលជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សាលារៀន គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ អ្នកគ្រូ និង​តំណាង​សិស្សានុសិស្ស​ទាំងអស់ ប្រមាណ​ជាង​១០០​នាក់​។​

ក្នុងឱកាស​នោះ មន្ត្រី​ដឹកនាំ​គម្រោង​កែលម្អ​ការអប់រំ​នៅ​មធ្យមសិក្សា គម្រោង​កែលម្អ​ការអប់រំ​ចំណេះ​ទូទៅ និង​គណៈ​គ្រប់គ្រង​សាលារៀន បានធ្វើ​បទ​បង្ហាញ​ពី​សកម្មភាព​គន្លឹះ លទ្ធផល​សិក្សា​ល្អប្រសើរ​របស់​សាលារៀន និង​ការចូលរួម​របស់​សហ​គម​ន៍​។

លោក​បណ្ឌិតសភា​ចា​រ្យ បាន​កោតសរសើរ ដល់​ការចូលរួម​របស់​អាជ្ញា​ធរ​មូលដ្ឋាន​គ្រប់​ស្រទាប់ សហគមន៍ មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស ដែល​សហការគ្នា​ល្អ​ក្នុងការ​ធ្វើឱ្យ​ដំណើរ​សាលារៀន ក្រោម​បរិបទ​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ការអនុវត្ត​ជា​គំរូ​បំ​ណិ​នរក​ចំណូល​របស់​សាលារៀន និង​បាន​ផ្តាំ​ផ្ញើឱ្យ​សាលារៀន​ផ្តោត​ការ​ខំប្រឹងប្រែង​ទាំង​លើ​ការបង្រៀន និង​រៀន​តាមបែប​ចម្រុះ ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា