ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្លឹប Al Nassr ៖ កុងត្រា​របស់ Ronaldo មិន​ជាប់​ពាក់ព័ន្ធ​រឿងនេះ​ទេ​

​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បដិសេធ​របា​យ​ការណ៍​ដែលថា Cristiano Ronaldo មាន​ពាក្យ​ឃ្លា​នៅក្នុង​កិច្ចសន្យា​របស់គេ​ដែលថា​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវ​ធ្វើជា​ឯកអគ្គរដ្ឋទូត​សម្រាប់​ការដេញថ្លៃ World Cup 2030 របស់​ប្រទេស​នេះ ។​

​ជុំវិញ​បញ្ហា​នេះ ក្លឹប​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ ថា ” ក្លឹប Al Nassr FC សូមបញ្ជាក់​ផ្ទុយទៅនឹង​របាយការណ៍​ព័ត៌មាន​ដែលថា កិច្ចសន្យា​របស់ Cristiano Ronaldo ជាមួយ Al Nassr មិន​រួមបញ្ចូល​ចំពោះ​ការដេញថ្លៃ​ការប្រកួត​បាល់ទាត់​ពិភពលោក​ណាមួយ​ឡើយ​” ។ ក្លឹប​បន្តថា “​ការងារ​ចម្បង​របស់ Ronaldo គឺ​ផ្ដោតលើ​ក្លឹប Al Nassr និង​សហការ​ជាមួយ​មិត្ត​រួម​ក្រុម​ក្នុង​ការជួយ​ឱ្យ​ក្លឹប​ទទួលបាន​ភាពជោគជ័យ​” ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា