ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះមួយ​ខ្នង អស់ទាំង​ស្រុង ដោយសារ​ទុស្សេ​ខ្សែភ្លើង​សូ​ឡា នៅ​រតនគិរី​

​ខេត្តរតនគិរី​៖ ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​នោះបាន​កើតឡើង​នៅ ថ្ងៃ ទី​១៥ ខែមករា ឆ្នាំ​២០២៣ ត្រង់ចំណុច​ភូមិ​សាម​ខា ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។ ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​នោះ​បណ្តាល​ខូចខាត​អស់​ផ្ទះ​១​ខ្នង​ដែលមាន​ទំហំ​ទទឹង​ប្រវែង​៥​ម៉ែត្រ​បណ្តោយ ៧ ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី និង​ជញ្ជាំង​បាំង​ក្តារ​ពាក់កណ្ដាល​បាំង​ស័ង្កសី​ពាក់ កណ្ដាល​អស់ទាំង​ស្រុង ។ អគ្គិភ័យ​ឆេះ​ផ្ទះ​នោះ បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​សូ​ឡា​ហើយ​និង​មាន​សាំង​នៅក្បែរនោះ​ចំណុះ​១​ប៊ីដុង​៣០​លីត្រ​ទៀត​ទើប​បណ្ដាលឱ្យ​ឆាបឆេះ​យ៉ាង​លឿន​បែបនេះ ។​

​ប្រភព​ដែល​បន្តថា ម្ចាស់ផ្ទះ​ដែល​ឆាបឆេះ​នោះ​ប្ដី​ឈ្មោះ ប៉ែន គួរ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​មា​ន​ប្រពន្ធ​ឈ្មោះ ពូ ទី​សី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ និង​មានកូន​ចំនួន​ពីរ​នាក់​ក្នុងបន្ទុក ។​

​សម្ភារៈ​ដែល​ខូចខាត​ក្នុង​ហេតុការណ៍​ភ្លើង​ផ្ទះ​នោះ​រួម​មានផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​៧ ម៉ែត្រ ចំនួន​មួយ​ខ្នង​, ស្រូវ​ចំនួន​៤០​បេ​, ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​០១​គ្រឿង​, ប្លង់ដី​ចំនួន​០៤​ប្លង់​, អត្តសញ្ញាណប័ណ្ណ​ចំនួន​០២​សន្លឹក​, កាត​គ្រី​ម៉ូតូ​ចំនួន​០១​សន្លឹក​, ទូរស័ព្ទ​ចំនួន ០១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​ទៀតផង​ដែរ​។​

​ក្រោយ​កើតហេតុ​កងកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​លំផាត់​បាន​ចុះ​ទៅដល់​បាន​ស្រង់​តួលេខ​នៃ​ការខូចខាត​ដើម្បី​ជួយ​ផ្គត់ ផ្គង់​សម្ភារ​ចំពោះមុខ​បណ្ដោះអាសន្ន​។

​គួរបញ្ជាក់​ផងដែរ​ថា ស្ថានភាព​ផ្លូវ​លំបាក​ហើយ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ផង​នោះ ទើប​មិនអាច​នាំយក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង​បាន​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា