ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

CNN ថា អ៊ុយ​ក្រែ​ន ក្លាយជា​កន្លែង​សាកល្បង​អាវុធ​ដែល​ផលិត​ដោយ​អាមេរិក​

គៀវ​៖ សារព័ត៌មាន CNN បានលើកឡើង កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អ៊ុយ​ក្រែ​ន បាន​ក្លាយជា​កន្លែង​សាកល្បង​អាវុធ​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដោយ​បន្ថែមថា យោង​លើ​ទិន្នន័យ និង​យោបល់​ពី​មន្ត្រី​ចារកម្ម​ដែល​មិន​បញ្ចេញ​ឈ្មោះ និង​មន្ត្រី​មន្ទីរ​បញ្ច​កោណ បញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន ក៏បាន​សិក្សា​យ៉ាង​ដិតដល់​អំពី​ជម្លោះ​នេះ​សម្រាប់​មេរៀន​នាពេល​អនាគត​ផងដែរ​។​

​របាយការណ៍​ព័ត៌មាន​ដដែល បន្តថា អ្នកវិភាគ បាន​និយាយថា អ៊ុយ​ក្រែ​ន គឺជា​កន្លែង​ពិសោធន៍​អាវុធ​របស់លោក​ខាងលិច ដ៏​ល្អ​មួយ​។ CNN បាន​សង្កត់ធ្ងន់ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដើម្បី​សិក្សា​ពីស​ម្ថ​ត​ភាព​ប្រព័ន្ធ​អាវុធ​របស់​ពួកគេ​។​
ទន្ទឹម​នោះ ប្រភព​ដែល​ស្គាល់​ពី​ចារកម្ម​លោកខាងលិច បាន​ប្រាប់ CNN ថា អាវុធ​ដែល​ប្រើប្រាស់​ដោយ​កងកម្លាំង​ទីក្រុង​គៀវ ភាគច្រើន​ជា​ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា