ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមាគម TYDA លើក​ទី​១​ក្នុង​ឆ្នាំ​២០២៣ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ និង​ជំងឺ​មាត់​ធ្មេញ ជូន​ដល់​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រ​

​រាជធានី​ភ្នំពេញ​៖ នៅ​ចុង​សប្តាហ៍​នេះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ និង​ជំងឺ​មាត់​ធ្មេញ ជូន​ដល់​ប្រជាជន​ក្នុង​សហគមន៍​ក្រីក្រ​នៅក្នុង​សង្កាត់​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណ​វ​តី ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមការងារ​កម្លាំង​ស្ម័គ្រចិត្ត​នៃ​សមាគម​TYDA និង​អជ្ញាធរ យុវជន និង​ផ្នែ​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​មានប្រសាសន៍ថា សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ស្ថានភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ក្រោយពី​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការ​បង្ខិត​សេវា​ព្យាបាល ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​ជាក់ស្ដែង សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) បាន​ចុះ​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​សហគមន៍ អង្គការ មជ្ឈមណ្ឌល​កុមារកំព្រា និង​សាលារៀន​ជាដើម​។ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​បញ្ជាក់ថា នេះ​ជាស​កម្ម ភាព​មនុស្ស ធម៌​ក្នុង​ការចុះ ពិនិត្យ​ព្យា បាល​ដល់​ប្រជាពលរដ្ឋ​ដោយ​បេះដូង ដោយ​ទឹកចិត្ត និង​ស្នាម​ញ​ញឹ ម​របស់​ក្រុមគ្រូពេទ្យ កម្លាំង​ស្ម័គ្រចិត្ត និង​ក្រុមការងារ​។ លោកជំទាវ ក៏បាន​អំពាវ នាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ចូលរួម​បោះឆ្នោត ឲ្យ​បាន​គ្រប់ៗ គ្នា​នៅពេល​ខាងមុខនេះ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ ថា មានតែ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​រហូតដល់​មានការ​អ ភិ​វឌ្ឍន៍​រីកចម្រើន​ដូច​សព្វថ្ងៃ និង​បាន​គិតគូរ​ពី​សុខទុក្ខ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមការងារ​គ្រូពេទ្យ និង​កម្លាំង​ស្ម័គ្រចិត្ត​នៃ​សមាគម​TYDA បាន​ព្យាបាល​អ្នកជំងឺ​បាន​ចំនួន​ជិត ២,០០០ នាក់ ក្នុងនោះ​ករណី​បញ្ជូនមក​ព្យាបាល​បន្ត​មាន​ចំនួន ១០៤ ករណី​ដែល​ការចំណាយ​ទាំងអស់​ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា