ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ទីរ​បញ្ច​កោណ ថា នេះ​មិនមែនជា​ពេល​សមស្រប​ដែល​ត្រូវបញ្ជូន​រថក្រោះ Abrams ទៅកាន់​អ៊ុយ​ក្រែ​ន​ទេ​

វ៉ាស៊ីនតោន​៖ អនុរដ្ឋមន្ត្រី​ការពារជាតិ​ទទួលបន្ទុក​គោលនយោបាយ​លោក Colin Kahl បាន​និយាយថា រដ្ឋបាល​អាមេរិក គិតថា នេះ​មិនមែនជា​ពេលវេលា​សមស្រប​ក្នុងការ​ផ្គត់ផ្គង់​រថក្រោះ Abrams ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​នោះទេ​។

លោក បាន​សង្កត់ធ្ងន់ថា អាមេរិក មិនទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​បញ្ជូន​រថក្រោះ Abrams ទៅ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន នោះទេ​។ Reuters បាន​ដកស្រង់​សម្តី​លោក ដោយ​និយាយថា ខ្ញុំ​គិតថា​នេះ​មិនមែនជា​ពេល​សមស្រប​សម្រាប់​យើង ហើយ​រថក្រោះ Abrams គឺជា​ឧបករណ៍​មួយ​ពិបាក​ក្នុងការ​ប្រើប្រាស់ និង​ហ្វឹកហាត់​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​មាន​សង្គ្រាម​ជាមួយ​រុស្ស៊ី មក សហរដ្ឋអាមេរិក បាន​ផ្គត់ផ្គង់​នូវ​សព្វាវុធ​ជាច្រើន​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ប្រើប្រាស់​ជាការ​ការពារ​ខ្លួន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា