ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុទ្ធនាការ​ស្ដីពី​កា​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកបើកប​តាមផ្លូវ​ជាតិ​ឲ្យ​មាន​សុវត្ថិភាព ការ គោរព​ចរាចរណ៍ ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ​បាន​សេចក្តីសុខ​

​បន្ទាយមានជ័យ ៖ លោក​គង់ ប៊ុន​លឿ​ត អនុប្រធាន​ស្ដីទី មន្ទីរ​សា​ធា​រណះ​ការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ត្រី​ក្រោម​ឪ​វ៉ាទ លោក​វរសេនីយ៍ឯក គី មករា នាយ​ការ​រិ​យ៉ា​ល័យ ចរាច​រាណ៍​ផ្លូវគោក លោក​វរសេនីយ៍ ទោ សួន នី​ប៉ូ​នាយ​ការ​រិ​យ៉ា​ល័យ​រង ចរាចរណ៍​ផ្លូវគោក និង​មន្ត្រី​ក្រោម​ឪ​វ៉ាទ ក្រុមការងារ​បាទ​ក្រហម និង​អង្គការ (jica)​បាន​សហការគ្នា​ចុះ​បើក​យុទ្ធនាការ​ស្ដីពី​ការលើក កម្ពស់​ច្បាប់​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ខេត្តបន្ទាយមានជ័យ ការគោរព​ច្បាប់​ចរាចរណ៍ ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​បាន​សេចក្តីសុខ​។​ពិធី​នេះ​ធ្វើ​នៅ​ចំណុច កាច់ជ្រុង​ផ្លូវ​វាង​ក្រុង ពី​ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ នៅ​ព្រឹក ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣​។​

​លោក​វរសេនីយ៍ឯក គី មករា បាន​ប្រាប់​ឲ្យ​ដឹងថា ៖​ថ្ងៃនេះ លោក​និង​មន្ត្រី​ក្រោ​ឪ​វ៉ាទ មន្ត្រី​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត ក្រុម​កា​ងារ​បាទ​ក្រហម និង​អង្គការ (jica )​បាន​ចុះមក​ផ្សព្វផ្សាយ​អំពី​ច្បាប់​សំខាន់ៗ ពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើក ប តាមផ្លូវ​ជាតិ​។​

​លោក​វរសេនីយ៍ឯក គី មករា បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា​៖​គ្រោះថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​មនុស្ស​ស្លាប់ និង​របួស បណ្តាលមកពី​ក​ក្កា​ជាច្រើន​យ៉ាង​គឺ ការបើកប ហួស​ល្បឿន​កំណត់ ធ្វើ​ឲ្យ​យើង​បាត់បង់​ម្ចាស់ការ​នៅពេល​ដែលមាន​ឧ​ប​ស័គ្គ ដោយ​ចៃដន បើក​នៅក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​នៅពេល​អត់ងងុយ​ហេវ​ហត់​ខ្លាំង អ្នកជិះ​ម៉ូតូ​ពេលចេញ​ដំណើរ​អត់​ការពាក់​មួកសុវត្ថិភាព មិន​គោរព​សិទ្ធ​អទិភាព​នៅ​កន្លែង​ផ្លូវ​ប្រសព្វ​ឬ​នៅលើ​ផ្លូវ​ដែ មាន​ប្រសិទ្ធភាព បើ​កជែងគ្នា​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ភ្លើង​សញ្ញា​ចរាចរណ៍ ការបត់​ឆ្វេង​ឬ​ថយក្រោយ​គ្មាន​ការប្រុងប្រយ័ត្ន​ជាដើម គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​កំពុង​ក្លាយ ជាប​ញ្ហ​ដ៏​ធំ​ដែល​រដ្ឋាភិបាល​កំពុង​បារម្ភ​។​

​លោក​វរសេនីយ៍ឯក គី មករា បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា​៖
​ក្រោយពី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​សំខាន់ៗ ពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើក ប តាមផ្លូវ​ជាតិ​នោះ
១​អ្នកជិះ​កង់​ត្រូវ​ជិះ​អែប​កៀក​ខាងស្តាំ​ដៃ ២​អ្នក​ជិៈ​ម៉ូតូ​ត្រូវមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង ពេល​បើកបរ​ត្រូវ​ពាក់មួក​សុ​វត្តិភាព អ្នកជិះ​និង​អ្នករួមដំណើរ ៣​អ្នកបើករថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ប្រុងប្រយ័ត្ន​និង​ប្រកាន់​ស្ដាំ​ជានិច្ច ៤​រថយន្ត​ត្រូវ​ពាក្យ​ស្លាក​លេខ​ឲ្យ​បាន​ត្រឹមត្រូវ ពិនិត្យ​លក្ខណៈ​បច្ចេកទេស ក្នុងនោះ​មាន​កញ្ចក់​មើល​ក្រោយ មាន​កង់​ល្អ ប្រាំង​ស៊ី ចង្កូត​ផ្លិត​ទឹក​ជួត​កញ្ចក់​មុខក្រោយ​នឹង​កញ្ចក់​ចាំង​ពន្លឺ​ត្រូវ​ដំណើរការ​ឲ្យ​បាន​ច្បាស់​ល្អ​។​

​ក្នុងនោះ​ហាម​ផ្ទុក​មនុស្ស​ឬ​ទំនិញ​លើស​ចំណុះ​សំពីងសំពោង​និង​ហាម​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង ត្រូវមាន​បំពង់​ពន្លត់អគ្គីភ័យ​និង​សញ្ញា​ត្រីកោណ ផ្ដល់ដំណឹង ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​នឹង​គ្នា​ឲ្យ​បានល្អ​។​
​ក្នុងនោះ​លោក​គង់ ប៊ុន​លឿ​ត បានបញ្ជាក់​បន្ថែមថា​ការធ្វើ​លិខិតអនុញ្ញាត​អាជីវកម្ម​ដឹកជញ្ជូន ធ្វើ​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចំណែក​ការប្រឡង​បើកបរ​ត្រូវ​ប្រឡង​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ការធ្វើ​ផ្លាកលេខ​ម៉ូតូ​អាច​ទៅធ្វើ​នៅតាម​ច្រកចេញចូល​តែមួយ​នៅតាម​បណ្ដា​ក្រុង ស្រុក នៅ​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្ត​ជាដើម​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា