ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការប្រជុំ​ពិភាក្សា​បច្ចេក​ទេស​ដើម្បី​អនុវត្ត​គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទព្រះវិហារ ដំណាក់កាល​ទី​៤ (២០២២-២០២៤)

​កាលពី​ថ្ងៃ​សុក្រ ១៤​រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣ លោក អ៊ា ដា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​អភិរក្ស​និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​និង​ជា​ប្រធាន​ដឹកនាំ​គម្រោង បាន​ដឹកនាំ​ប្រជុំពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​និង​ពលករ ដើម្បី​រៀបចំ​ផែនការ​លម្អិត​អនុវត្ត​គម្រោង​អភិរក្ស​និង​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ក្នុងដំណាក់កាល​ទី​៤ (២០២២-២០២៤)​។ ការជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ដំណាក់កាល​ទី​៤ នេះ​នឹង​ជួសជុល​ពី​ថ្នាក់​ទី ១១​ដល់ទី​១៤ ដោយ​បែង​ចែកជា​ពីរ​ដំណាក់កាល​។

​ដំណាក់កាល​ទី​១ ជួសជុល​ថ្នាក់​ទី ១៣​និង​១៤ ហើយ​ដំណាក់កាល​ចុងក្រោយ​ជួសជុល​ថ្នាក់​ទី​១១ និង​១២​។ ការជួសជុល​ចាប់ផ្តើម​ពី​ជញ្ជាំង​ជណ្តើរ​ខាងលិច ខាងកើត និង​កាំ​ជំ​ណ្តើ​រ ដោយ​ពិចារណា​លើ​ការអន្តរាគមន៍ តិចតួច​តាម​អនុសាសន៍​របស់​អ្នកជំនាញ​អាដហុក​នៃ​អង្គការ​យូណេស្កូ​។ បច្ចុប្បន្ន​ក្រុមការងារ​កំពុង​រៀបចំ​ការដ្ឋាន​ដូចជា​៖ សាងសង់​រ៉ៃ​រំកិល​ថ្ម ជណ្តើ​រវាង​ការដ្ឋាន រោង​កាត់​ថ្ម ឃ្លាំង​រក្សា​សម្ភារៈ រោង​ការដ្ឋាន ស្លាក​សញ្ញា​ការដ្ឋាន​និង​កន្លែង​រក្សា​ថ្ម​។ ក្រៅពីនោះ​យើង​បាន​ណែនាំ​និង​បែងចែក​ក្រុមការងារ​ជា​ផ្នែកៗ ពន្យល់​អំពី​វិន័យ​ការដ្ឋាន និង​ការថែទាំ​សម្ភារៈប្រើប្រាស់​។

​សូមបញ្ជាក់ថា គម្រោង​អភិរក្ស​និង​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ប្រាសាទព្រះវិហារ​នេះ​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​ដើម្បី​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។

​អត្ថបទ​និង​រូបភាព​៖ អ៊ា ដា​រិ​ទ្ធ​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា