ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូបង្វឹក Al Nassr បង្ហាញ​ទស្សនៈ​បែបនេះ​ជុំវិញ​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ Ronaldo

​កីឡា ៖ គ្រូបង្វឹក​ក្រុម Al Nassr លោក Rudi Garcia បាន​អះអាងថា ទោះបីជា Cristiano Ronaldo បានធ្វើឱ្យ​ក្រុម​មាន​ភាពប្រសើរឡើង​ក៏ដោយ ក៏​មិន​ធានា​ការ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង Saudi Pro League នោះទេ​។​

​លោក Rudi Garcia បានលើកឡើង​បែបនេះ ក្រោយ Cristiano Ronaldo បានបង្ហាញ​ខ្លួន​លើកដំបូង​ឲ្យ Al Nassr កាលពី​ថ្ងៃទី​២៣ ខែមករា បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម Ettifaq ដោយ​លទ្ធផល ១-០​។​

​ដោយ​វិភាគ​លើ​ការ​បង្ហាញខ្លួន​ដំបូង​របស់ Cristiano Ronaldo ក្រោយ​ចប់​ការប្រកួត គ្រូបង្វឹក​លោក Garcia បាន​ប្រាប់ Reuters ថា​៖ “​វា​ជា​ភាព​វិជ្ជមាន​មួយ​នៅពេលដែល​អ្នកមាន​កីឡាករ​ដូច Ronaldo ដែល​អាច​បង្វែរ​ចំណាប់អារម្មណ៍​ចំពោះ​ខ្សែការពារ ដែល​ធ្វើ​ឲ្យ​ឱកាស​ស៊ុត​បញ្ចូល​ទី​កើតឡើង ។ គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​បន្ថែមទៀតថា​៖ «​ទោះ​ជាមាន​វត្តមាន Ronaldo ក៏​មិន​ងាយស្រួល​ក្នុងការ​ឈ្នះ​ពាន​លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ ដោយសារតែ​ភាពខ្លាំង​របស់​គូប្រជែង​»៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា