ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Zelenskyy សន្យា​នឹង​ដោះស្រាយ​បញ្ហា​ពុករលួយ​ក្នុងប្រទេស​

គៀវ​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Vladimir Zelenskyy បាន​សន្យាថា នឹង​ដោះស្រាយ​បញ្ហា​ពុករលួយ​រ៉ាំរ៉ៃ​ក្នុងប្រទេស​លោក បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​ការអនុវត្ត​ជ្រើសរើស​យោធា​គួរឱ្យ​សង្ស័យ​ដោយ​មន្ត្រីជាន់ខ្ពស់​។​

លោក បាន​បន្ថែមថា នឹងមិន​មានការ​វិល​ត្រឡប់​ទៅកាន់​អ្វីដែល​ធ្លាប់មាន​ពី​អតីតកាល​ចំពោះ​របៀប​ដែលជា​សកម្មភាព​ពុករលួយ​ទៀត​នោះទេ ដើម្បី​មាន​ភាពយុត្តិធម៌​។​

ការសន្យា​របស់លោក Zelenskyy បានកើត​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ស្តីទី​នៃ​ការអភិវឌ្ឍន៍​ក្នុង​តំបន់​លោក Vasyl Lozinsky ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​ឃុំខ្លួន​ពីបទ​ទទួល​សំណូក ហើយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក Oleksiy Reznikov ក៏​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បៀងអាហារ ប៉ុន្តែ​លោក បដិសេធ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា