ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

De Gea អាច​យល់​ព្រមធ្វើ​រឿងនេះ ដើម្បី​បន្ដ​កិច្ចសន្យា​ថ្មី​ជាមួយ Man Utd

​កីឡា ៖ អ្នកចាំទី David de Gea អាច​នឹង​យល់ព្រម​កាត់បន្ថយ​ប្រាក់​ឈ្នួល​២៥​ភាគរយ​ដើម្បី​អាចឈាន​ដល់​ការចរចា​បន្ដ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Man UTD​។​

​កិច្ចសន្យា​បច្ចុប្បន្ន​របស់​អ្នកចាំទី​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នឹង​អស់​សុពលភាព​នៅ​ថ្ងៃទី​៣០ ខែមិថុនា ខាងមុខ ដោយ​គេ​បាន​ឈានដល់​រដូវ​កាល​ទី​១២​របស់ខ្លួន នៅ​ទឹកដី Old Trafford​។​

​យោងតាម​សារព័ត៌មាន The Sun បាន​រាយការណ៍​ថា De Gea នឹង​ទទួលយក​កុងត្រា ដែល​តម្រូវ​អោយគេ​កាត់បន្ថយ​២៥​ភាគរយ នៃ​ប្រាក់​ឈ្នួល ២០​លាន​ផោន​ដែល​គេ​ទទួលបាន​ក្នុង​មួយ​រដូវ​កាល​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា