ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Boris ថា អ៊ុយ​ក្រែ​ន ត្រូវតែ​ចូលរួម​ជាមួយ​ប្លុក​ណា​តូ ដើម្បី​សន្តិភាព​

ឡុង​ដ៍​៖ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បាន​និយាយថា ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវតែ​ទទួលបាន​អនុញ្ញាត​ឱ្យចូល​រួមជាមួយ​អង្គការ​ណា​តូ សម្រាប់​ជា​ប្រយោជន៍​នៃ​សន្តិភាព​យូរអង្វែង​របស់ខ្លួន​។​

លោក Boris ក៏បាន​ចោទ​សួរថា តើ​មាន​ហេតុផល​អ្វីដែល​យើង​ត្រូវ​ពន្យារពេល ដោយ​បន្ថែមថា ការបញ្ជូន​អាវុធ​កាន់តែច្រើន​ទៅ​អ៊ុយ​ក្រែ​ន នឹង​ធ្វើឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មានការ​សងសឹក​ដោយ​នុយក្លេអ៊ែរ​។​

ទន្ទឹម​នោះ លោក ក៏បាន​ចាត់ទុក​ការមិន​ចូល​ជា​សមាជិក​នៃ​ប្លុក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិករ​បស់​អ៊ុយ​ក្រែ​ន​ថា ជាការ​បរាជ័យ​ជាច្រើន​ទសវត្សរ៍ សម្រាប់​ក្រុង​គៀវ ក្នុង​ការទទួល​បានកា​រ​ការពារ​ក្រោម​ឆ័​ត្រ​របស់​ណា​តូ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា