ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក គាត ហ៊ុល ផ្តល់ អំណោយ​ជូន​ប្រជាពលរដ្ឋ​វ័យចាស់​ចំនួន​៥៥​នាក់ មកពី​សង្កាត់​ទាំង​៥

​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ នេះ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បានរៀបចំ ពិធី ជួប​សំណេះសំណាល​ជា មួយ ប្រជាពលរដ្ឋ ជន​វ័យចាស់ ចំនួន​៥៥​គ្រួសារ មកពី​សង្កាត់​ទាំង​៥ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

ពិធី​ជួប​សំណេះសំណាល ជាមួយ​លោកតា​លោកយាយ នៅ ក្នុង​បរិវេណ សាលាក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​មាន ការអញ្ជើញ​ចូលរួម ពី សំណាក់ លោក អភិបាលរង លោកនាយក នាយរង រដ្ឋបាល​ក្រុង ប្រធាន អនុប្រធាន ការិយាល័យ និង​ក្រុមការងារ សង្កាត់ ភូមិ ជាច្រើនរូប​ផងដែរ ។​

​នៅក្នុង​ឱកាស​នោះ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធាន​សមាគម​មនុស្ស​ចាស់ និង​លោកជំទាវ​ដែលជា​និច្ចកាល​តែងតែ​គិតគូ ពី​ការរស់នៅ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ជន​ចាស់ជរា​នៅក្នុង​មូលដ្ឋាន ។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​កោត​ស​សើរ​ដល់ អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​យកចិត្តទុកដាក់​និង​សូម​បន្ត​តាមដាន​សុខភាព និង​តម្រូវ​ការចាំបាច់​នានា​របស់​មនុស្ស​វ័យចាស់ ពិសេស​ស្ថានភាព​រដូវ​ត្រជាក់​នេះ ។

​លោក​បាន​ថ្លែង​បន្តទៀតថា ៖​ការលើកកម្ពស់​គុណភាព ជីវិត​របស់ មនុស្ស​ចាស់​ការយកចិត្ត​ទុកដាក់​ធានា​សុ​ខុ មាល​ភាព ដល់​មនុស្ស​ចាស់ ជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។ ​ជាពិសេស​នៅក្នុង​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត យើង ថ្នាក់ដឹកនាំ លោក​បាននិងកំពុង បង្កើត ធនាគារ ហិរញ្ញវត្ថុ មួយ ក្នុង​គោលបំណង ជួយ​ដល់​ប្រជាពលរដ្ឋ វ័យ​ចំណាស់ ដែលមាន​ជីវភាព ខ្វះខាត​ខ្លាំង កម្ចី​ដោយ​គ្មាន ការប្រាក់ ផងដែរ​។​

​សូមបញ្ជាក់ថា អំណោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​លោក​អភិបាលក្រុង​ប៉ោយប៉ែត នាំយកមក​ចែកជូន​ដល់​លោកតា​លោកយាយ​រួមមាន សម្ភារៈ អង្ករ . មី អាវ​រងារ រួមជាមួយ​ថវិកា មួយចំនួន​ផងដែរ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា