ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមករា និង​ទិសដៅ​ការងារ​ខែកុម្ភៈ ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង​៖​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៥​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមករា និង​ទិសដៅ​ការងារ​ខែកុម្ភៈ ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្តស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វា​អន្តរជាតិ​បាវិត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​/​ស្រុក​ទាំង​៨ លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ខិតខំ​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​បានល្អ​ប្រសើ​។​
​ឯកឧត្តម​បានដាក់​ចេញ​នូវ​ទិសដៅ​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

១- រដ្ឋបាល​សាលាខេត្ត​ត្រូវ​ត្រៀមលក្ខណៈ​រៀបចំ​កម្មវិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២​របស់​រដ្ឋបាលខេត្ត​។​

២-​អាជ្ញាធរ ក្រុង​-​ស្រុក ត្រូវ​ពង្រឹង​ការ​ការ​នុ​វត្ត​ការគ្រប់គ្រង​ដី​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​។

៣. ត្រូវ​បន្ត​ជំរុញ​ប្រជាពលរដ្ឋ និង​កម្មករ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់ៗ គ្នា ជាពិសេស​ដូ​ស​ទី​៣ ដូ​ស​ទី​៤ ដូ​ស​ទី​៥ និង​ដូ​ស​ទី​៦​។​

៤.​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឱ្យបាន​ល្អ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

៥.​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ជម្រុញ​ការរៀបចំ​ផែនកា​ថវិកា​ឃុំ​សង្កាត់​ឱ្យបាន​ឆាប់រហ័ស​។​

៦.​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​។​

៧.​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ជាពិសេស​ជំរុញ​ការពាក់​មួកសុវត្ថិភាព និង​ត្រួតពិនិត្យ​ជាប្រចាំ​រថយន្ត​ដឹក​កម្មករ ដើម្បី​បង្ការ​គ្រោះថ្នាក់​។​

៨.​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ពិនិត្យ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យអស់​ពី​លទ្ធភាព​នៅក្រៅ​ប្រព័ន្ធតុលាការ​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា