ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Stoltenberg អះអាងថា ណា​តូ មិនមែនជា​ភាគី​នៃ​ជម្លោះ​អ៊ុយ​ក្រែ​ន ទេ​

គៀវ​៖ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​ប្រាប់ សារព័ត៌មាន​អាល្លឺម៉ង់ Die Welt កាលពី​ថ្ងៃ​ពុធ​ថា អង្គ​ការដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នេះ មិនមែនជា​ភាគី​នៃ​ជម្លោះ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ទេ ដោយ​ទទូចថា​មិនមាន​គម្រោង​លូកដៃ​នោះទេ​។​

លោក Stoltenberg បាន​អះអាងថា អង្គការ​ណា​តូ មិនបាន​បញ្ជូន​កងទ័ព ឬ​យន្តហោះ​ចម្បាំង​ទៅកាន់​ទីក្រុង​គៀវ ដោយ​បញ្ជាក់ថា​សកម្មភាព​កន្ល​ង​មក គឺ​ស្ថិតក្នុង​សិទ្ធិ​ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន​ការពារ​ព្រំដែន ក្រោម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​។​

លោក បាន​បន្ថែមថា ការបង្កើន​វត្តមាន​យោធា​នៅលើ​ផ្នែក​ខាងកើត​របស់​អឺរ៉ុប នឹង​ធ្វើឱ្យ​ទីក្រុង​មូ​ស្គូ យល់​ពី​ការប្តេជ្ញាចិត្ត​របស់​អង្គការ​ណា​តូ​ក្នុងការ​ការពារ​ទឹកដី​របស់​ប្លុក​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា