ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បារាំង ថា ការផ្គត់ផ្គង់​រថក្រោះ​ដល់​ក្រុង​គៀវ ទំនងជា​មិន​ផ្លាស់ប្តូរ​ស្ថានភាព​ក្នុង​សមរភូមិ​ទេ​

ប៉ារីស​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង France Le Figaro បាន​លើកឡើងថា ការផ្គត់ផ្គង់​រថក្រោះ​ធុន​ធ្ងន់​ដល់​ក្រុង​គៀវ នឹង​ជួយ​បង្កើន​តុល្យភាព ប៉ុន្តែ​នឹងមិន​ផ្លាស់ប្តូរ​ស្ថានភាព​សមរភូមិ​ដ៏​ក្ដៅគគុក​នោះទេ​។​

របាយការណ៍​ដដែល បន្ថែមថា រថក្រោះ​អាចជួយ​អ៊ុយ​ក្រែ​ន កាត់បន្ថយ​សម្ពាធ​។ ប៉ុន្តែ​វា​នឹងមិន​ផ្លាស់ប្តូរ​ស្ថានភាព​សង្គ្រាម​នោះទេ​។ ប្រភព​ដដែល បានឱ្យដឹងថា ឱកាស​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន បាន​ជាប់គាំង ចាប់តាំងពី​កងទ័ព​រុស្ស៊ី ចាប់ផ្តើម​ពង្រឹង​ទីតាំង​របស់ខ្លួន​មក រួមទាំង​នៅក្បែរ​ទីក្រុង Melitopol និង Mariupol ។​

យោងតាម​ឧ​ត្ត​ម​សេនីយ៍​បារាំង លោក Olivier Kempf អ្នកវិភាគ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បាន​បញ្ជាក់ថា ការបញ្ជូន​នេះ​វា​ជាការ​ស្ដារ​តុល្យភាព​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន ពោលគឺ​មិនមែនជា​យុទ្ធសាស្ត្រ​យកជ័យ​ជម្នះ​លើ​សង្គ្រាម​នោះទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា