ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អជ្ញាធរ​ជាតិ​អប្សរា ពង្រឹង​ការងារ​រៀបចំ​ទិសដៅ​ទស្សនា​សម្រាប់​ភ្ញៀវទេសចរ នៅតាម​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​

​ការរៀបចំ​សណ្តាប់ធ្នាប់​ទេសចរណ៍​នៅតាម​ប្រាសាទ​ជា​ការងារ​អាទិភាព​មួយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ជាប្រចាំ ដើម្បី​ធានា​ដល់​ការលើកតម្លៃ​បេតិកភណ្ឌ ការថែរក្សា​សណ្តាប់ធ្នាប់ និង​បញ្ចៀស​រាល់​ការកកស្ទះ និង​ហានិភ័យ​ផ្សេងៗ​ចំពោះ​ប្រាង្គ​ប្រាសាទ ក៏ដូចជា​ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​។

​ក្រុម​អ្នកបច្ចេកទេស​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ កំពុង​យកចិត្តទុកដាក់​ពង្រឹង​ការងារ​រៀបចំ​ទិសដៅ​ទស្សនា​នៅតាម ប្រាសាទ​នានា ដោយ​ធ្វើ​ការដាក់​បង្ហាញ​ស្លាក​ព័ត៌មាន​ទូទៅ ស្លាក​សញ្ញា​បង្ហាញ​ទិស​សម្រាប់​ដើរ​ទស្សនា និង​ស្លាក​សញ្ញា​ហាមឃាត់ និង​ស្លាក​សញ្ញា​ពាក់ព័ន្ធ​ដទៃទៀត​នៅតាម​បណ្តា​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុង​បរិវេណ​ប្រាសាទ​។​

​ក្រៅពីនេះ ដោយសារ​ប្រាង្គ​ប្រាសាទបុរាណ​ទាំងអស់​សុទ្ធ​តែមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ មាន​កន្លែង​ខ្លះ​ត្រូវ​បាក់ បែក​ខូច កន្លែង​ខ្លះ​សឹក​រអិល​។ ពិសេស​នៅតាម​ជណ្តើរ​ឡើង​-​ចុះ​ដែលមាន​សភាព​ចោត​ខ្លាំង ក្រុមការងារ​បាន​ធ្វើក​ម្រា​ល​ក្តារ និង​ជណ្តើរ​ឈើ​ជំនួស ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ចូល​ទស្សនា​របស់​ភ្ញៀវ​ប្រកបដោយ​សុវត្ថិភាព​។​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់ ដែល​ចូលមក​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ សូមមេត្តា​គោរព​នូវ​ក្រម​ប្រ​ត្តិ​ប​ត្ត​អង្គរ និង​ស្លាក​សញ្ញា​ផ្សេងៗ​នៅតាម​ប្រាសាទ ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំង​លើក​តម្លៃ​បេតិកភណ្ឌ​អង្គរ​ផង​៕

​អត្ថបទ​៖ ការិយាល័យ​ផ្សព្វផ្សាយ​
​រូបភាព​៖ ហ៊ុំ រិទ្ធី​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា